ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញចូលរួម សន្និសីទសារ ព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តរតនគិរី ដែលពិធីនេះរៀបចំឡើង នៅរាជធានីភ្នំពេញ
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងបំផុស និងបង្ហាញជាសាធារណៈ នូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារ សម្រេចបាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុងលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើង នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដីរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ដោយមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុងបានលុង និងចៅសង្កាត់កាចាញ ចូលរួមសន្និសីទសារព័ត៌មាននេះស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តរតនគិរី» ៕ ដោយ ៖ គតិ យុត្ត












