១៧ មេសា មហាប្រល័យ

១៧ មេសា ១៩៧៥ សំឡេងហ៊ោកញ្រ្ជៀវអបអរសាទរជ័យជម្នះរបស់ទ័ពរំដោះខ្មែរក្រហមលើរបបសាធារណរដ្ឋខ្មែរចូលក្រុងភ្នំពេញ ព្រោះម្នាក់ៗគិតថាសង្គ្រាមត្រូវបានបញ្ចប់។ ប៉ុន្តែ អ្វីៗមិនដូចក្តីសង្ឃឹមនេះទេ សំឡេងសើចសប្បាយ ប្រែក្លាយជាសំឡេងស្រែករកគ្នាដោយក្តីភ័យខ្លាច។ ក្តីព្រាត់ប្រាសក្រុមគ្រួសារ ក៏ចាប់ផ្តើមឡើង។ ខ្មែរក្រហមបានគំរាមកំហែងជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង រាប់ទាំងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ហើយអ្នកដែលល្មើសនឹងបញ្ជាត្រូវសម្លាប់នៅហ្នឹងកន្លែង។ ខ្មែរក្រហមចាប់ផ្តើមសម្លាប់ប្រជាជនខ្លួនឯង តាំងពីថ្ងៃដំបូងនៃការចូលមកដល់ទីក្រុងភ្នំពេញភ្លាមៗម្ល៉េះ។

#រាជធានីភ្នំពេញ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបេតយ្យ #មេសា #ប្រវត្ដិសាស្រ្ដខ្មែរ #ខ្មែរក្រហម #ក្អែកខ្មៅ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner