ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង ១តោនដែលផ្តល់ដោយរដ្ឋាភិបាលនៃប្រទេស ចិនត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា
ពិធីប្រគល់និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មករា ឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់ឯកអគ្គរដ្ឋទូតចិនដែលបានប្រគល់ជូន ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បី ប្រគល់ជូន រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងការចាត់ចែងព្យាបាលអ្នក កើតជំងឺ កូវីដ-១៩ ជាពិសេសក្នុងពេលដែលមានមេរោគបន្លែងថ្មីអូមីក្រុងនេះ។
នៅក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានថ្លែងអំណរគុណដល់ប្រទេសចិនក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានរំលឹកថាទោះជាមានការរាតត្បាតជំងឺ កូវីដ-១៩ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល មានក្រសួងសុខាភិបាលជាសេនាធិការ កម្ពុជាបានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ព្រមទាំង ការចាក់វ៉ាក់សាំងការពារជំងឺនេះបានចំនួន ៨៩,៦៦ភាគរយ ។លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា ជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នៅកម្ពុជាក៏មាន ការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នូវវ៉ាក់សាំងជាច្រើនលានដូសមក កម្ពុជា ព្រមទាំងបរិក្ខាពេទ្យទំនើបៗផ្សេងៗទៀតជាច្រើន។លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលន សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ឱសថព្យាបាលជំងឺកូវី-១៩ ជាង១តោន ដល់គណៈ កម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅទូទាំង ប្រទេស។
ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង ១តោននេះ មានចំនួន ២៣១កេស ទម្ងន់ ១ពាន់១២៥គីឡូក្រាម។ កម្ពុជាគិតត្រឹមថ្ងៃទី២៨ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ ១៩សារុបទូទាំងប្រទេសមានចំនួន១២ម៉ឺន១ពាន់១៨៨ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៧ពាន់៣០៣នាក់រួម ទាំងការព្យាបាលជាសះស្បើយថ្ងៃនេះ ចំនួន១៧នាក់ថែមទៀត, ចំណែកការស្លាប់នៅមានតួលេខ ៣ពាន់ ១៥ នាក់ ជាដដែល។







