បណ្ឌិតហ៊ុនម៉ាណែតបានថ្លែងថាការបន្តុះបង្អាប់លើធនធានមនុស្សក្នុងប្រទេសកម្ពុជាដោយអ្នកនយោបាយធ្វើប្រជាភិថុតគឺជាអំពើប្រមាថមកលើអ្នកដែលខិតខំជួយប្រឹងប្រែងរួមមានលោកគ្រូអ្នកគ្រូមាតាបិតានិងអ្នកអាណាព្យាបាល សិស្ស ដែលបានខិតខំតស៊ូយ៉ាងលំបាក
ប្រសាសន៍ការពារធនធានមនុស្សក្នុងប្រទេសកម្ពុជានេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ក្នុងខេត្ត កំពង់ចាមនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
វិស័យអប់រំកម្ពុជាទើបបានស្តារនិងបានធ្វើការកែទម្រង់សាឡើងវិញ ក្រោយកម្ពុជាបានទទួលសន្តិភាពពិត ប្រាកដក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែននាចុងឆ្នាំ១៩៩៨។ កម្ពុជាក្នុងអតីតកាល, ការសិក្សាមិនបានជាប់លាប់និងមានលក្ខណៈល្អតាមស្តង់ដាអប់រំដូចប្រទេសនានាដែលគ្មានសង្គ្រាមនោះទេ។ សិស្សសាលានាជំនាន់នោះ បានរៀនដោយការភ័យខ្លាចនឹងការបាញ់ប្រហារគ្នា, ការរត់គេចចេញពីគ្រាប់ផ្លោង,ការរៀនជាមួយនឹងតម្រូវការចាំបាច់នៃការត្រូវរកអ្វីមកទទួលទានសម្រាប់ការបំពេញក្រពះនិងក្រុមគ្រួសាររបស់ ខ្លួនរបស់ខ្លួនឱ្យឆ្អែតដើម្បីការរស់រានមានជីវិត, និងជាមួយគ្នានេះ អតីតសាស្ត្រាចារ្យ, គ្រូបង្រៀន, បញ្ញវ័ន្ត និង អ្នកចេះដឹងនានាជាច្រើន ត្រូវបានគេសម្លាប់ក្នុងអតីតរបបដឹកនាំខ្មែរក្រហម និងមួយចំនួនទៀត បានរត់គេច ខ្លួនចេញក្រៅប្រទេសដើម្បីសុវត្ថិភាពជីវិត។ ការសិក្សាក្នុងសម័យមានសង្គ្រាម មិនបានធ្វើឱ្យគុណភាពអប់រំ របស់កម្ពុជាបានល្អនោះទេ ប៉ុន្តែកម្ពុជាក្រោមបន្ទាត់នយោបាយដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រ ជាជនកម្ពុជា បានព្យាយាមប្រឹងប្រែងបង្កលក្ខណៈល្អឡើងវិញលើវិស័យសិក្សា ជាពិសេសបន្ទាប់ពីកម្ពុជាបាន ទទួលសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោហ៊ុនសែន។
ក្រុមអ្នកធ្វើនយោបាយប្រជាភិថុត មិនបានអត់អោនចំពោះកម្ពុជាដែលរងទុក្ខទោសដោយសារសង្គ្រាមនោះទេ, ពួកគេបែរជាបន្តុះបង្អាប់នូវវិស័យអប់រំរបស់កម្ពុជាដែលឆ្លងកាត់សង្គ្រាមនិងទុក្ខវេទនាពីអតីតកាលនោះទៅវិញ។ បណ្ឌិតហ៊ុនម៉ាណែតថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម ចាត់ទុកការបន្តុះបង្អាប់ណាមួយ មកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយធ្វើប្រជាភិថុត គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបាន ខិតខំតស៊ូយ៉ាងលំបាក ហើយការបន្តុះបង្អាប់នោះ ក៏ជាការមើលងាយជាតិខ្មែរផងដែរ។
បណ្ឌិតហ៊ុនម៉ាណែតបានថ្លែងរំលឹកនូវចំណុចឧបសគ្គពីអតីតកាលដែលក្នុងសម័យដើមមានសង្គ្រាមនោះកម្ពុជាបានជួបឧបសគ្គលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម។ លោកបញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍ ដែលជាការបង្កលក្ខណៈឱ្យសិស្ស មាន ឱកាស ច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ បណ្ឌិតហ៊ុនម៉ា ណែត បានដាស់តឿនថា «ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់ គំនិតនៃ ការតស៊ូម្ចាស់ ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹង សមត្ថភាព និង បង្កើតឱកាស ឈានទៅជោគជ័យក្នុងជីវិត»។
បណ្ឌិតហ៊ុនម៉ាណែត បានថ្លែងបង្ហាញនូវទឹកចិត្តកិច្ចខិតខំប្រឹងប្រែងរបស់មាតាបិតា អ្នកអាណាព្យាបាល លោក គ្រូ អ្នកគ្រូ ដែលក្នុងអតីតកលនៃជំនាន់មានសង្គ្រាមនោះ បានប្រឹងប្រែងជាខ្លាំងណាស់ក្នុងការជួយបីបាច់ថែរក្សា, ទំនុកបំរុងកូនប្រុសស្រី និងការជួយ ជម្រុញកូនប្រុសស្រីដើម្បីការសិក្សាដោយមិនខ្លាចការនឿយហត់ឡើយ។ លោកហ៊ុនម៉ាណែត បានដាស់តឿនសិស្សសាលាថា «ដូច្នេះ ជោគជ័យលើការសិក្សា និងការងាររបស់ក្មួយៗ គឺជាការតបស្នងសងគុណមួយក៏ស័ក្តិសម បំផុតសម្រាប់ ពួកគាត់»។
វិស័យអប់រំក្នុងប្រទេសកម្ពុជា ត្រូវបានបំផ្លាញខ្ទេចខ្ទីក្នុងអតីតសម័យរបបខ្មែរក្រហមរវាងពិឆ្នាំ១៩៧៥ដល់ដើម ឆ្នាំ១៩៧៩។ បើគ្មានការរំដោះប្រទេសពីរណសិរ្សសាមគ្គីសង្គ្រោះជាតិនាំមកនូវថ្ងៃ៧មករាឆ្នាំ១៩៧៩នោះទេ, ម្ល៉េះ កម្ពុជា អាចនឹងត្រូវបាត់បង់អត្តសញ្ញាណជាតិខ្លួនឯងថែមទៀតដោយសារនយោបាយដឹកនាំឆ្កូតលេលារបស់ ក្រុមខ្មែរក្រហមប៉ុលពតដែលសម្លាប់មនុស្សទាំងឡាយណាដែលមានចំណេះដឹង។
នៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាដដែល លោកហ៊ុន ម៉ាណែត បានថ្លែងរំលឹកនូវទិវា៧មករា និងការដឹងគុណឥស្សរជននយោបាយកំពូលៗដែលបានជួយរំដោះជីវិតប្រជាពលរដ្ឋរស់ឡើងវិញ និងបានជួយ កម្ពុជាបានស្តារឡើងវិញនូវគ្រប់វិស័យជាពិសេសវិស័យអប់រំ។ លោកបានរំលឹកអំពីកិច្ចប្រឹងប្រែងរបស់សម្តេច តេជោហ៊ុនសែនដែលក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ សម្តេចបានធ្វើកិច្ចការធំធេងបង្អស់ចំនួន៣ដើម្បីការ សង្គ្រោះជីវិតប្រជាពលរដ្ឋនិងប្រទេសកម្ពុជា។ ក្នុងចំណោមព្រឹត្តិការណ៍ធំទាំង៣នោះ រួមមាន៖ ១ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ២ការបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយឈ្នះ-ឈ្នះ, និង៣ ការសង្គ្រោះជីវិតចេញរួចផុតពីអំពើឆ្លងរាតត្បាតដោយជម្ងឺកូវីដ-១៩ ដោយសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយ ក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់ចាក់មកលើប្រជា ពលរដ្ឋ ដែលធ្វើឱ្យកម្ពុជាជាប្រទេសអាចគ្រប់គ្រងស្ថានការណ៍ឆ្លងជម្ងឺកូវីដ-១៩បាន, និងកម្ពុជាគឺជាប្រទេស ដែលមានអត្រាការឆ្លងនិងស្លាប់តិចជាងគេនៅក្នុងពិភពលោកនេះ។
។។។។









