ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នករំពឹងថាទទួលបានផលសម្រេចក្នុងការងារយ៉ាងពេញបរិបូរណ៍។ មានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែង ទំនុកបម្រុងលោកអ្នក។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារក៏អាចធ្វើទៅបាន ប៉ុន្តែការងារដែលអ្នកកំពុងតែអនុវត្តក៏នឹងអាចផ្តល់ផលគាប់ចិត្តផងដែរ ដូច្នេះសូមមានសេរីភាពក្នុងការសម្រេចចិត្តលើអនាគតអាជីព។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះគ្មានអ្វីអាចរំខានដំណើរការអ្នកទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សាដោះស្រាយបញ្ហាចាស់ថ្មីទាំងឡាយ។ ក្នុងនោះដែរភាពតានតឹងក្នុងជំនួញរបស់អ្នកនឹងត្រឡប់មកក្នុងសភាពល្អប្រសើរណាស់ក្នុងពេលនេះ ដូច្នេះសូមកុំឲ្យខកខានឳកាស ប្រើប្រាស់ពេលនេះធ្វើការងារដែលអ្នកបានគ្រោងទុក។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដោយមិនរំពឹងទុកខ្លះ ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភអ្វីទេ ពីព្រោះការផ្លាស់ប្តូរនេះមិនជះឥទ្ធិពលទៅលើលទ្ធផលនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ពេលវេលានេះហាក់ធ្វើឲ្យផ្លូវចិត្តរបស់អ្នកមានភាពតានតឹងបន្តិច។ សូមរកវិធីសាស្រ្តផ្សេងៗដើម្បីអាចយល់ដឹងពីបញ្ហា។ បង្កើនកិច្ចទំនាក់ទំនងតូចធំ។ កែប្រែអាកប្បកិរិយា និងពាក្យសំដីជាថ្មី។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាសប្តូរទីកន្លែងការងារ ប្រហែលមិនមែនជាឳកាសល្អប្រសើរបំផុតនោះទេ ពីព្រោះអស្ថេរភាពនៅក្នុងមជ្ឈដ្ឋានការងារប្រហែលមិនអាចនាំភាពងាយស្រួលដល់ការងារបានទេ។ លើសពីនេះ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ដូច្នេះចូរធ្វើការពិភាក្សាយោបល់ជានិច្ច។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលចំពោះកិច្ចពិភាក្សា ការចុះហត្ថលេខា និងដំណើរបេសកកម្មផ្លូវឆ្ងាយ។ លោកអ្នកអាចនឹងទទួលបានការតម្លើងប្រាក់ខែ ការផ្តល់ឳកាសក្នុងការកែប្រែមុខមាត់ថ្មីរបស់ការងារ។ ក្នុងនោះសូមពិនិត្យមើលលទ្ធភាពបន្ថែម និងកុំទាន់បដិសេធចំពោះការផ្តល់ជូននានា ពីព្រោះវាជាប្រយោជន៍ល្អប្រសើរសម្រាប់អ្នក។ សម្រាប់លោកអ្នកជាអាជីករ នឹងទទួលបានអតិថិជនល្អ ហើយលុកកាក់ជាផលចំណេញនឹងកើនឡើងបានច្រើន។ បើទោះបីជាយ៉ាងនេះក្តី សូមកុំភ្លេចការផ្សព្វផ្សាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកទទួលបានការគាំទ្រខ្លាំងពីមនុស្សរួមក្រុម ពិសេសពីថ្នាក់លើតែម្តង។ លោកអ្នកមានសេរីភាពក្នុងការបញ្ចេញយោបល់ និងគាំទ្រមតិរបស់ខ្លួនបានយ៉ាងពេញលេញ។ ក្នុងពេលនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ ដូច្នេះសូមកុំធ្វើការងារប្រញាប់ប្រញាល់។ ក្នុងនោះលោកអ្នកអាចជួបស្ថានភាពតានតឹងខ្លះទាក់ទងនឹងការងារផ្នែកឯកសារ ដូច្នេះយកល្អគួរពិនិត្យតាមដានឲ្យបានលំអិតជាងមុន ហើយព្យាយាមធ្វើយ៉ាងណាកុំឲ្យការងារនោះកក់កុញនៅលើតុរបស់អ្នក។ ដោយឡែក លោកអ្នកអាចជួបបញ្ហាផ្ទាល់ខ្លួនតិចតួច ដូច្នេះការពិភាក្សាមានតម្លៃបំផុត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងនោះទេ។ សូមកំណត់ដែនរបស់អ្នក យកល្អរស់នៅ និងបំពេញការងារដោយភាពស្ងប់ស្ងៀម។ កុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ឬបញ្ហាទាំងឡាយដែលគ្មានប្រយោជន៍ចំពោះការងារ។ ការធ្វើដំណើរផ្លូវឆ្ងាយហាក់មានភាពរឹងស្ទះខ្លះ ដូច្នេះប្រសិនបើអ្នកត្រូវតែចាកចេញសូមចាប់ផ្តើមពីពេលព្រឹក ដើម្បីឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីឲ្យអ្នកសម្របសម្រួលនឹងស្ថានភាព។ ភាពតានតឹង និងលទ្ធផលល្អក្នុងថ្ងៃនេះពឹងអាស្រ័យជាពិសេសទៅលើលទ្ធភាពយល់ដឹង និងដោះស្រាយរបស់អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ លោកអ្នករំពឹងថាទទួលបានការសន្សំសំចៃបន្ថែមទៅក្នុងគណនីយរបស់ខ្លួន។ ប្រសិនបើអ្នកចង់ប្រើប្រាស់លុយកាក់តូចធំក៏មិនមានបញ្ហាផងដែរ ដូច្នេះសូមកុំមានការព្រួយបារម្ភ។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ជាពិសេសគឺពេលវេលា។ អ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់នៅរវាងពេលល្ងាច ដូច្នេះសូមប្រញាប់ប្រញាលបំពេញការងារសំខាន់ៗជាមុន។ ក្រៅពីនេះ លោកអ្នកគួរចាកចេញពីស្ថានភាពងាយស្រួលដែលអ្នកកំពុងស្ថិតនៅ ហើយដាក់ខ្លួនឯងទៅក្នុងបរិយាកាស និងឳកាសថ្មីដែលបំពុងមានពេញបរិបូរណ៍នៅខាងក្រៅ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះលោកអ្នកទទួលបានភាពឈ្លាសវៃ និងការសម្របខ្លួនទៅក្នុងបរិស្ថានការងារបានយ៉ាងល្អ។ អ្នកអាចធ្វើការកែប្រែស្ថានភាពបានយ៉ាងងាយស្រួល។ ពាក្យសំដីដែលមានលទ្ធិពលរបស់អ្នកអាចដឹកនាំអ្នកទៅរកភាពជោគជ័យបាន។ ប៉ុន្តែផ្ទុយទៅវិញ មិនគួរប្រើប្រាស់អំណោយផលនេះធ្វើការរិះគន់ និងវាយតម្លៃការងាររបស់មនុស្សរួមក្រុមនោះទេ។ សូមលោកអ្នកកំណត់ដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែប្រសើរ។ ក្រៅពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកកំពុងស្ថិតក្នុងកំរិតដ៏រីករាយ ដូច្នេះវាក៏ជាពេលសម្រាប់អ្នករៀបគម្រោងជីវិតផងដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ ត្រូវជៀសវាង។ ក្រៅពីនេះ ប្រហែលជាជម្លោះ ឬភាពតានតឹងខ្លះអាចនឹងកើតឡើង ដូច្នេះសូមចាកចេញពីស្ថានភាពអវិជ្ជមាន ហើយសូមព្យាយាមសម្របទៅតាមកាលទេស។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានដំណើរការល្អប្រសើរ។ អ្នកនឹងទទួលបានអតិថិជន និងដៃគូពាណិជ្ជកម្មដែលមានភាពរស់រវើក និងជឿជាក់។ ប៉ុន្តែក្នុងពេលនេះអ្នកមិនអាចសំកុកនៅក្នុងការិយាល័យ ឬដាក់ខ្លួនក្នុងស្ថានភាពជំនួញហួសហេតុពេកទេ សូមរកពេលសម្រាកលំហែកាយខ្លះ ដោយសារទាំងអារម្មណ៍ និងរាយកាយរបស់អ្នកកំពុងរងសម្ពាធផ្នែកសុខភាព។ លោកអ្នកមិនចាំបាច់បង្កើតសកម្មភាពការងារច្រើនពេកនោះទេ ចូរអនុវត្តការងារដែលកំពុងមានក្នុងពេលនេះជាការប្រសើរជាង។ ដោយឡែក សូមប្រយ័ត្នការបោកប្រាស់ ឬការបាត់បង់ទំនុកចិត្តពីមនុស្សនៅក្បែរខ្លួន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ ផ្ទុយទៅវិញ ស្ថានភាពខាងក្រៅកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគិតពិចារណាទទួលយកអ្វីដែលមានប្រយោជន៍ ហើយបំភ្លេចចោលភ្លាមនូវភាពអវិជ្ជមាន។ ចំពោះការចាកចេញខ្លះតម្រូវឲ្យអ្នកត្រៀមខ្លួន ដូច្នេះការយល់ដឹងអំពីការងារឲ្យបានគ្រប់ជ្រុងជ្រោយនឹងមានប្រយោជន៍បំផុត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ និងប្រកបដោយប្រណិតភាព។ អ្នកអាចធ្វើការចរចា ឬសម្តែងចេញនូវគោលគំនិតចំពោះថ្នាក់លើដោយសេរី។ ការយល់ដឹង នឹងគាំទ្រក៏នឹងកើតឡើងផងដែរ។ ប៉ុន្តែក្នុងពេលស្របគ្នាចូរប្រើប្រាស់ពេលវេលាកែប្រែវិធីសាស្រ្តប្រតិបត្តិការ ពីព្រោះបំរែបម្រួលក្នុងបរិយាកាសការងារកំពុងកើតឡើង។ លើសពីនេះសូមមានការអត់ធ្មត់ និងកុំនិយាយច្រើនឥតប្រយោជន៍។ ក្នុងនោះដែរ ការគោរពឯកជនភាពជាការសំខាន់ក្នុងអាជីពជាក្រុម។
ចំណាំ៖
ឆ្នាំទាំង៥ ឆ្លូវ ថោះ មមី មមែ ចរ រាសីឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានភាពរស់រវើក និងប្រកបដោយប្រណិតភាព។ អ្នកអាចធ្វើឲ្យការងារនោះទទួលបានផលយ៉ាងប្រសើរ ដូច្នេះសូមមានភាពរីករាយ។