ដើម្បីសំរួលចរាចរណ៏លើផ្លូវជាតិលេខ៥ នៅចំណុចស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ ស្ពានអាកាសថ្មីមួយ នឹងចាប់បដិសន្ធិក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ដើម្បីសំរួលចរាចរណ៏លើផ្លូវជាតិលេខ៥ នៅចំណុចស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ ស្ពានអាកាសថ្មីមួយ នឹងចាប់បដិសន្ធិក្នុងពេលឆាប់ៗនេះ។ ស្ពានអាកាសថ្មីនេះ នឹងត្រូវបានរៀបចំបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរណ៍តាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍តាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨។ ចំពោះយានយន្តចេញពីរាជធានីភ្នំពេញ ត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេ ត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវីថីអូស៊ីអាយស៊ី ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

សូមជម្រាបជូនថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ហើយ ដែលស្ពានមួយចំនួន បានកំពុងបើកឱ្យចរាចរណ៍សព្វថ្ងៃ និងមួយចំនួនទៀត កំពុងដំណើរការសាងសង់។ ស្ពានទាំង៧ រួមមាន៖ ១-ស្ពានអាកាសក្បាលថ្នល់, ២-ស្ពានអាកាសពេទ្យលោកសង្ឃ, ៣-ស្ពានអាកាស ៥មករា (ស្ពានអាកាសតិចណូ), ៤-ស្ពានអាកាសស្ទឹងមានជ័យ និងទី៥-ស្ពានអាកាសហាណូយ ដែលស្ពានអាកាសទាំង ៥នេះ បានដាក់ឱ្យដំណើរការរួចរាល់ហើយ។ ចំណែកឯស្ពានអាកាសដែលកំពុងសាងសង់ចំនួន ២ទៀតរួមមាន៖ ១-ស្ពានអាកាសចោមចៅ កំពុងសាងសង់ និងបានបើកឱ្យចរាចរណ៍បណ្ដោះអាសន្ននូវកំណាត់មួយចំនួន និងទី២-ស្ពានអាកាសស្ពានអាកាសផ្លូវជាតិលេខ៥ មានទីតាំងស្ថិតនៅចំណុចស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសក្សាលើគម្រោងសាងសងស្ពានអាកាស ហ្សេនជូរី ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញផងដែរ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner