ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមចំណាយពេលពេញមួយថ្ងៃជាមួយឯកសារ ឬផ្តោតលើការ សរសេររបាយការណ៍។ សូមព្យាយាមធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងអតិថិជនតិច បំផុតដែលអាចធ្វើទៅបាន ពីព្រោះជម្លោះអាចកើតមានក្នុងថ្ងៃនេះ។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន ប៉ុន្តែគឺគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះសំណាងល្អ នឹងកើតឡើងបាន។ លើសពីនេះសូមមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ហើយមិន ត្រូវសង្ស័យនឹងភាពជោគជ័យរបស់ខ្លួនទេ។ បន្ថែមពីនេះ សូមព្យាយាមជានិច្ចដើម្បីអាច ឈានទៅដល់គោលដៅដែលបានគ្រោង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកធ្វើការលើសម៉ោង។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំសំចៃកំលាំងរបស់អ្នក ដូច្នេះកុំបង្កើត រូបរាងនៃសកម្មភាពការងារស្វិតស្វាញពេក។ បើអ្នកមានអារម្មណ៍ថានឿយហត់សូមរក ពេលវេលាសម្រាក ឬបែងចែកការងាររបស់អ្នកខ្លះទើបជាការប្រសើរដល់អារម្មណ៍ និងសុខ ភាពរាងកាយ។ ក្នុងពេលនេះក៏មានទំនោរខ្លាំងលើកិច្ចការស្រាវជ្រាវផងដែរ ដូច្នេះគួរយក ចិត្តទុកដាក់ ហើយប្រើប្រាស់អំណោយផលនេះដើម្បីធ្វើឲ្យការងារកាន់តែចម្រើន។ ក្រៅពីនេះ សូមមានការប្រុងប្រយ័ត្នពីព្រោះជម្លោះរវាងមនុស្សស្និទ្ធស្នាលអាចកើតឡើយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុ របស់ខ្លួន។ ទន្ទឹមនឹងនោះអ្នកក៏អាចស៊ូទ្រាំជាមួយនឹងការលំបាក ឬស្ថានភាពឈឺចាប់គ្រប់ យ៉ាង។ ចំពោះការងារ និងមុខរបរនានានឹងទទួលបានផលជាទីគាប់ចិត្តក្រៃលែង ដូច្នេះសូម ត្រៀមខ្លួនទទួលយកអំណោយផលនេះ ដោយរួមជាមួយការថែក្សាពាក្យសំដី និងកាយវិការ ឲ្យបានសមរម្យជាមួយមនុស្សជុំវិញខ្លួន រួមទាំងមនុស្សនៅក្រោមបង្គាប់ផងដែរ។ ប្រសិនបើ លោកអ្នកចង់ធ្វើការផ្លាស់ប្តូរកន្លែងការងារគឺអាចធ្វើទៅបានដោយសេរី និងត្រឹមត្រូវ។ ក្នុងនោះដែរ មិនបានភ័យខ្លាចនឹងកំហុសនោះទេ ពីព្រោះបើទោះស្ថានភាពបែបណាក្តីនឹង មិនរំខានការងារអ្នកទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកអាចឈានទៅរក ភាពជោគជ័យបាន ប៉ុន្តែលោកអ្នកក៏អាចប្រទះនឹងភាពរាំងស្ទះ ឬបញ្ហាប្រទាក់ក្រឡាមួយ ចំនួនផងដែរ ដូច្នេះសូមមានភាពភ័យឆ្លាត រហ័សរហួន និងដោះស្រាយស្ថានភាពអវិជ្ជមាន ឲ្យទាន់ពេលវេលា។ លោកអ្នកអាចកែប្រែស្ថានភាពពីយ៉ាប់យឺនមកជាល្អប្រសើរវិញបាន ប្រសិនបើអ្នកវិធីសាស្រ្តនានាដែម្បីទទួលខុសត្រូវលើការងារ បើទោះជាការងារនោះតូចតាច ក្តី។ សូមបំពេញភារកិច្ចផ្លូវការដោយប្រុងប្រយ័ត្ន ពីព្រោះវាជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ សកម្មភាពអាជីពក្នុងថ្ងៃនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួយនឹងការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមកុំទាក់ទឹងនឹងការងារ ឬគម្រោងផែនការដែលត្រូវការចំណាយលុយកាក់ច្រើន។ ចំពោះការខាត់បង់ទាក់ទងនឹងកម្ចីក៏នឹងអាចទៅរួច ដូច្នេះកុំពាក់ព័ន្ធនឹងការខ្ចីបុលជាទូទៅ។ សូមវាយតម្លៃការងាររបស់អ្នកឲ្យបានត្រឹមត្រូវ កុំងាយទទួលយកពត៌មានពីខាងក្រៅ ក្រែងវា នឹងធ្វើឲ្យអ្នកពិបាកធ្វើការសម្រេចចិត្ត។ ប្រើប្រាស់បទពិសោធន៍ ចំណេញជំនាញដែលខ្លួន មាន ហើយស្នើសុំកិច្ចពិភាក្សាប្រសិនបើអ្នកស្ទាក់ស្ទើរ។ ក្រៅពីនេះ សូមលោកអ្នកចងចាំថា ការងារ និងលទ្ធផលថ្ងៃនេះពឹងអាស្រ័យការខំប្រឹង និងទំនួលខុសត្រូវរបស់អ្នកជាពិសេស។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកមិនចាំបាច់ត្រូវធ្វើទំនាក់ទំនងច្រើនពេកនោះទេ ហើយទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគឺកាន់តែមានភាពយ៉ាប់យ៉ឺន។ ជៀសវាងការរិះគន់ ឬស្ថានភាពមុខពីរ។ លើសពីនេះ សូមបញ្ចេញមតិរបស់អ្នកក្នុងទម្រង់ដែលត្រឹមត្រូវ។ ចំពោះអាជីពរបស់អ្នកអាចដំណើរការទៅដោយរលូនបាន អាស្រ័យលើការឆ្លើយតបរបស់អ្នក ហើយការរិះគន់សកម្មភាពរបស់ខ្លួនឯងគឺហាមដាច់ខាត។ លើសពីនេះ អ្នកប្រហែលជាត្រូវការពេលវេលាបន្តិចទៀតដើម្បីបញ្ចប់កិច្ចការដែលបានគ្រោងទុក។ ក្នុងនោះដែរ សូមថែរក្សាសុខភាពពី ព្រោះលោកអ្នកកំពុងរងឥទ្ធិពលនៃភាពអស់កំលាំងខ្លាំង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ អ្វីៗដែលអ្នកបានប៉ងប្រាថ្នានឹងអាចសម្រេចបានដោយគ្មានអ្វីមកជំទាស់នោះទេ។ ចូរឆ្ពោះទៅរកគោលដៅដែលអ្នកបានគ្រោងទុកដោយការខំប្រឹងប្រែង និងភាពម៉ត់ចត់ ពីព្រោះភាពប្រងើយកន្តើយ ឬការគ្រប់គ្រងមិនបានល្អ នាំឲ្យភាពជោគជ័យក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងបញ្ហាច្រើនផងដែរ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការ យល់ដឹងបានរហ័ស ហើយតែងតែមានមធ្យោបាយដោះស្រាយដែលត្រឹមត្រូវ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងជួបនូវស្ថានភាពលំបាកបន្តិច ព្រោះតែមានមនុស្សនៅក្បែរខ្លួនមានបំណងមិនល្អចំពោះអ្នក។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះ ទំនាក់ទំនងក្នុងក្រៅទាំងឡាយ។ មិនត្រឹមតែកំហុសអាចលើឡើងប៉ុណ្ណោះទេ ប៉ុន្តែការខក ចិត្តក៏អាចកើតឡើងផងដែរ។ ក្រៅពីនេះហាមប្រាមការបន្ទោស ឬរិះគន់ខ្លួនឯង អ្នកអាចដោះស្រាយបញ្ហាបានប្រសិនបើអ្នកឈប់រំខានខ្លួនឯង ដោយការសង្ស័យមិនចាំបាច់។ ផ្ទុយទៅវិញ អ្នកមានលទ្ធភាពយល់ដឹងពីកំហុស ហើយរកផ្លូវដោះស្រាយបាន។ បើទោះបីជា លោកអ្នកមានបញ្ហាខ្លះ អ្នកនៅតែអាចដោះស្រាយបញ្ហាបាន ប្រសិនបើអ្នកព្យាយាមយល់ ដឹងពីវា។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត ហើយក៏មិនចាំបាច់ត្រូវមានការភ័យខ្លាចនោះទេ។ ក្នុងនោះ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមជានិច្ច។ ចំពោះកាលទេសខ្លះដែលអ្នកទទួលអារម្មណ៍ថាពិបាក ក្នុងការដោះស្រាយកិច្ចការងារ។ ផ្ទុយទៅវិញ ពេលវេលាថ្ងៃនេះអំណោយផលសម្រាប់ការរៀបចំពិធីមង្គលផ្សេងៗ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ដូច្នេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែសូមលោកអ្នកកុំធ្វើការផ្លាស់ប្តូរអ្វីឡើយ ប្រសិនបើអ្នកមិនមានគម្រោងច្បាស់លាស់ ឬមិនទុកចិត្ត។ ចំពោះសញ្ញាណហិរញ្ញវត្ថុ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ដូច្នេះអ្នកអាចនឹងទទួលបានភាពជោគជ័យក្នុងអនាគតដ៏ខ្លីនេះ។ លើសពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយបញ្ហា និងទាក់ទាញការស្រលាញ់គាំទ្រពី មនុស្សនៅជុំវិញខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចការងារទស្សនៈខ្លួនយ៉ាងពេញលេញ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានលទ្ធភាពខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងអាចបញ្ជៀសបញ្ហាគ្រប់យ៉ាងដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អៗពីមនុស្សក្នុងក្រុមការងារ លោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ និងងាយស្រួល។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ លោកអ្នកកំពុងតែទទួលបានសញ្ញាណនៃការកើនឡើងទ្រព្យ និងលាភសំណាងយ៉ាងល្អប្រសើរណាស់ ដូច្នេះគ្មានអ្វីដែលគួរឲ្យបារម្ភ ឬមានការភ័យខ្លាចក្នុងការធ្វើប្រតិបត្តិការនោះទេ។ ក្រៅពីនេះ ដំណើរចាកចេញនានារបស់អ្នកនឹងបានសេចក្តីសុខ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានារបស់អ្នកដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញ។ ដោយឡែក សូមរក្សាការងារចាស់ដែលអ្នកកំពុងដំណើរការសិន ពីព្រោះការងារថ្មីមិនទាន់អាចកំណត់ទិសដៅបានច្បាស់លាស់នៅឡើយ ហានិភ័យអាចកើតឡើងដោយងាយ។ ប្រសិនបើអ្នកសម្រេចចិត្តចាក់ចេញ ឬផ្លាស់ប្តូរទម្រង់ការងារ នោះលោកអ្នកត្រូវត្រៀមគម្រោងផែនការឲ្យបានល្អិតល្អន់ ដោយរួមទាំងវិធីសាស្រ្តដោះស្រាយបញ្ហាផងដែរ។ ក្នុងនោះសូមចងចាំថា មនុស្សដែលអាចជួយជ្រោមជ្រែងលោកអ្នកបំផុត មានកំណើតឆ្នាំ ថោះ។
ចំណាំ៖
ឆ្នាំទាំង៥ ខាល មមី វក រកា ចរ រាសីឡើងខ្ពស់ត្រដែត។ ការងារ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អ ហើយជោគជ័យក្នុងស្ថានភាពអាជីពក៏រឹងមាំដែរក្នុងថ្ងៃនេះ។