អប្សរាព្រឹកនេះ ៣១ មករា ២០២២
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L1 ស្ពានអាកាសថ្មីមួយ នៅចំណុចស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ នឹងបើកការដ្ឋានសាងសង់នៅព្រឹកនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ដើម្បីសំរួលចរាចរណ៏ លើផ្លូវជាតិលេខ៥ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក)
**នៅព្រឹកនេះ ទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយបន្តផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងការបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវជាតិលេខ៥ នៅឬស្សីកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង០៧:២០នាទី ។ សូមប្រិយមិត្ត ទូរទស្សនិកជន រង់ចាំ ទស្សនាដោយមេត្រី សូមអរគុណ !
C4 ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានប្រកាសថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ ក្នុងរយៈពេល២៦ថ្ងៃជាប់គ្នា ពោលគឺចាប់ពីតាំងពីថ្ងៃទី៥ ខែមករា មក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈដែលថ្ងៃទី៣០ ខែមករា រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៥៧នាក់ ក្នុងនោះករណីនាំចូលចំនួន១៣នាក់ និងឆ្លងក្នុងសហគមន៍៤៤នាក់, ជាសះស្បើយចំនួន៦៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,២៩៩នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៤២៨នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕…អានផ្ទាល់(ដោយ៖សេឌី)
C1 សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការលើកកម្ពស់ឧត្តមគិតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)
C2 ឯកឧត្តមហ៊ុន ម៉ានី សម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានគណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ៕…អានផ្ទាល់ (ដោយ៖សេឌី)
C5 ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នា នៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”៕…អានផ្ទាល់ (ដោយ៖សេឌី)
C7 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការរាជធានី- ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី-ខេត្ត ៕…អានផ្ទាល់ (ដោយ៖សេឌី)
វគ្គទី២៖
V1 ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា៕…ឃ្លីប…
N1 ឯកឧត្តម ឧត្តមសេនីយ៍ត្រី លឹម សំអុល អញ្ជើញចុះត្រួតពិនិត្យការងារបង្កបង្កើនផល នឹងធ្វើការប្រគល់ជូននូវបណ្ណសរសើរដល់កងឯកភាពលេខ ៧១៕…អានផ្ទាល់
C3 អភិបាលរងខេត្តកំពង់ស្ពឺ សូមឱ្យមន្ទីរសុខាភិបាលពិនិត្យមើលតាមមណ្ឌលសុខភាព ព្រោះខ្លាចមានតែមណ្ឌល តែគ្មានគ្រូពេទ្យ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
C6 យុទ្ធនាការទេសចរណ៏បរិស្ថាន ប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប នារដូវទឹកសម្រកឆ្នាំ២០២២ ដើម្បីបរិស្ថានស្អាត លើកកំពស់ជីវភាពសហគមន៍ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក៕…អានផ្ទាល់ (ដោយ៖សៀន សុផាត)
BH1 សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងនាំអំណោយជូនពលរដ្ឋតាមខ្នងផ្ទះ ក្នុងស្រុកកំពង់ស្វាយ នៅខេត្តកំពង់ធំ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក ប៊ុន រដ្ឋា)
BH2 ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍ គណបក្សខេត្តកំពង់ធំ នាំយកអំណោយ ឧបត្ថម្ភជូនសមាជិកបក្ស នៅឃុំបន្ទាយស្ទោង ៕ …ឃ្លីប… (អត្ថបទ រូបភាព សម្លេង កាត់ត លោក ប៊ុន រដ្ឋា
BH3 គណបក្សប្រជាជន ឃុំព្រៃគគីរ បើកសន្និបាតបូកសរុបលទ្ធផលការងារ អាណត្តិទី៤ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក នុត នាង)
BH4 មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ណែនាំកសិករ រក្សា ជ្រើសរើស និងទុកដាក់ពូជដំឡូងមី ឱ្យមានគុណភាព ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក លី ពៅ)
វគ្គទី៣៖ព្រឹត្តិការណ៍អន្តរជាតិ
G1 រុស្ស៊ី និយាយ ថា ខ្លួន ចង់ បាន ទំនាក់ទំនងល្អ ស្មើភាព និងចេះគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ៕…អានផ្ទាល់
G2 លោក ដូណាល់ ត្រាំ ថានឹងលើកលែងទោសឱ្យកុបករថ្ងៃទី០៦ ខែមករា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត៕…អានផ្ទាល់
G4 តុលាការនៅប្រទេសកុងហ្គោ ផ្តន្ទាទោសប្រហារជីវិតមនុស្ស ៥១នាក់ ពីបទសម្លាប់អ្នកជំនាញ UN៕…អានផ្ទាល់
G5 អង់គ្លេស ពិចារណាបង្កើនការដាក់ពង្រាយកងកម្លាំង NATO ចំពោះមុខវិបត្តិរុស្ស៊ី-អ៊ុយក្រែន ៕…អានផ្ទាល់
G3 ទោះបីជាមានបញ្ហាប្រឈម ប្រទេសចិននឹងអាចរៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងា ឆ្នាំ២០២២ ដោយជោគជ័យ ៕…អានផ្ទាល់
វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ
R124 កុមារីជនជាតិព្នង២រូបធ្វើការស្ម័គ្រចិត្តដើម្បីបានបង្គន់អនាម័យប្រើប្រាស់
បច្ចុប្បន្នជាសម័យជឿនលឿន មនុស្សគ្រប់គ្នាមានទូរស័ព្ទរបស់របរប្រើទំនើបៗជាច្រើន។ ប៉ុន្តែក្រឡេក មក មើលប្រជាជនមួយចំនួននៅមិនទាន់មានបង្គន់ប្រើប្រាស់នៅឡើយនោះទេ។ ប៉ុន្មានខែមុនក្រុមការងារ របស់យើងបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ហើយបានជួបជាមួយក្មេងស្រី ជនជាតិព្នងពីរនាក់។ ពួកគេបានមកធ្វើការស្ម័គ្រចិត្តអោយកន្លែងសហគន៍ទេសចរណ៍មួយកន្លែងដើម្បីជាថ្នូរ ដូរយកបង្គន់ អនាម័យ។ ជាបន្តសូមទស្សនាបទយកការណ៍ដោយលោក រៀម ចំរើន
– ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕…អានផ្ទាល់…