ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៤១០រូប និងប្រគល់រង្វាន់សិស្សជាប់បាក់ឌុបនិទ្ទេស A ចំនួន២៩រូប

កណ្តាល ៖ សមាជិកសមាជិកាថ្មីចំនួន ៤១០នាក់ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធ នៃគណបក្សប្រជាជនកម្ពុជា ។ ដោយឡែកសិស្សនិទ្ទេស A ចំនួន ២៩នាក់ ទទួលបាន ម៉ូតូ Honda Dream C125 ស៊េរីថ្មីម្នាក់មួយគ្រឿង និងមួកការពារម្នាក់មួយ ។ ក្រៅពីនេះក៏មានការយកចិត្តទុកដាក់លើសិស្សនិទ្ទេស B, C និង D តាមរយៈការផ្តល់ជាថវិកាមួយចំនួន និងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនតាមវិទ្យាល័យមួយចំនួន ផងដែរ ។

ពិធីបញ្ចូសមាជិកគណបក្សថ្មីចំនួន ៤១០នាក់ និងផ្តល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ចំនួន២៩នាក់ ក្នុងស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្តាល និងប្រធានគណៈអចិន្ត្រៃយ៍គណបក្ស ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម ។

អង្គពិធីទាំងមូល បានប្រកាសយ៉ាងពេញទំហឹង «គាំទ្រសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងអាណត្តិបន្តបន្ទាប់ទៀត និង គាំទ្របេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវែ និងប៉ិនប្រាព្វរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានយកឈ្នះ និងគ្រប់គ្រងសមរភូមិជំងឺកូវីដ១៩ ដោយជោគជ័យ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរហូតមកដល់ពេលនេះ អត្រាចាក់វ៉ាក់សំាងប្រឆាំងកូវីដ១៩ ច្រើនជាង៩០% ជាប់ចំណាត់ថ្នាក់លេខ៣ នៅអាស៊ី។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យកម្ពុជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ លំនឹងអាជីវកម្ម និងអាចចាប់ផ្តើមឡើងវិញនូវដំណើការសេដ្ឋកិច្ច និងជីវភាពធម្មតាក្នុងគន្លងថ្មី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំពីគុណតម្លៃនៃសុខសន្តិភាពរបស់កម្ពុជា ដែលរកបានដោយគណបក្សប្រជាជនកម្ពុជា ហើយបានការការពារបូរណភាពដែនដី និងរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជា ដើម្បីបន្តនូវការរីកចម្រើនថែមទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា គណបក្សប្រជាជនកម្ពុជា បាននាំឲ្យមកវិញ រាជាធិបតេយ្យទី២ និងនាំមកនូវការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ លើកដំបូងក្នុងឆ្នាំ១៩៩៣ ជាពិសេសនយោបាយឈ្នះៗ របស់សម្តេចតេជោ បាននាំមកនូវសុខសន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំកន្លងទៅ និងធ្វើឱ្យកម្ពុជាស្ថិតក្រោមដំបូលនៃរដ្ឋធម្មនុញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា យុវជនជាសរសរស្តម្ភនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ហើយមានមោទនភាពដែលទទួលបាននូវសមាជិកយុវជនថ្មីចំនួន ៤១០នាក់នៅថ្ងៃនេះ និងបន្តបន្ទាប់ទៀត ដែលជាទំពាំងស្នងឬស្សី ដែលមានគុណវុឌ្ឍិប្រកបដោយកត្តញូតាធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ។អរគុណចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្ត ចំពោះការដឹកនាំ និងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក៏ដូចជាស្នាដៃ សមិទ្ធិផលសម្រេចបានរបស់គណបក្ស និងបានណែនាំអោយយុវជនគ្រប់ថ្នាក់ទាំងអស់ ត្រូវបំពាក់បំប៉នដល់យុវជនអំពី សាវតា បុព្វហេតុ លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស សំដៅសម្រេចអោយបានតាមគោលការណ៍បក្ស គឺ សមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណប្ស ហើយ យុវជនបក្សម្នាក់អូសទាញបានសន្លឹកឆ្នោតមួយសន្លឹកបន្ថែមទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner