កម្ពុជាមាតុភូមិយើង០៣-កុម្ភៈ-២០២២

មាតិការកម្ពុជាមាតុភូមិយើង០៣-កុម្ភៈ-២០២២

LD1  ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីមាតុប្រទេសហើយនាព្រឹកនេះ ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំង នឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិករដូវរងា៕..អាន

LD  កម្ពុជា៖ អាស៊ានមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំប្រមុខការទូតអាស៊ានឡើយ៕…ឃ្លីប

TG  ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានប្រកាសឱ្យប្រើប្រាស់ហើយកិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស៕..អាន(ទីងី)

LD2  គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គនៅព្រឹកស្អែកនេះ ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត៕..អាន

LD3  ក្រសួងអប់រំ បញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់៕..អាន

ព័ត៌មានអន្តរជាតិពេលព្រឹក

១-  សហរដ្ឋអាមេរិកត្រៀមបញ្ជូនកងទ័ពបន្ថែម ៣ពាន់នាក់ទៅកាន់តំបន់អឺរ៉ុប ចំពេលអ៊ុយក្រែនមានភាពតានតឹង ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

២-  មេដឹកនាំរុស្ស៊ី និងអង់គ្លេសពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីបញ្ហាសន្តិសុខរបស់រុស្ស៊ី ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

៣-  ឯកអគ្គរដ្ឋទូតរុស្ស៊ីព្រមានជប៉ុនកុំអោយចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ ជុំវិញវិបត្តិអ៊ុយក្រែន ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

៤-  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភខ្លាំង ជុំវិញការបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ននៅមីយ៉ាន់ម៉ា ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner