កំលាំងជំនាញខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ៖ កំលាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ករណីបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួ ន០២នាក់ រួមមានទី១- ឈ្មោះ វ៉ាន់ យឿម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវិល ខេត្តបាត់ដំបង, ទី២-ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិចក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សម្ភារះដកហូតមាន៖ ក្រាមពណ៍សថ្លាចំនួន ១០កញ្ចប់ (ជារបស់ឈ្មោះ ជា ចាន់) , ទូរសព្ទ័ដៃចំនួន មួយគ្រឿង ជារបស់ឈ្មោះ វ៉ាន់ យឿម។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕ ដោយប៊ុនធី-វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner