អត្តពលិកក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតជើងឯកកីឡាតេក្វាន់ដូ ITF ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបកីឡាតេក្វាន់ដូITFរបស់ក្រសួងមហាផ្ទៃ បានប្រកួតប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងចំណោម១៨ក្លិបដែរបានចូលរួម ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ខណៈដែល ក្លិបកីឡាតេក្វាន់ដូ ITFខេត្តប៉ៃលិន ឈរនៅលេខរៀងទី២នៃព្រឹត្តិការណ៍។

ការប្រកួតនេះក្រោមការឧបត្ថម្ភថវិកា ប្រចាំឆ្នាំសម្រាប់កីឡាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានរៀបចំការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដោយមាន សមាគមក្លិប ចំនួន ១៨ មកពីរាជធានី/ខេត្ត ដែលមានប្រតិភូចំនួន ១៩ នាក់ គ្រូបង្វឹកចំនួន ១៨នាក់ កីឡាករចំនួន ១០១នាក់ និងកីឡាការិនី ចំនួន ៦១ នាក់ ដោយត្រូវប្រកួតលើ ២៣វិញ្ញសា រួមមានមេដាយ សរុបចំនួន ១៤៧ មេដាយ ស្មើនឹង ៤១៥ប្រកូត។

ក្លិបកីឡាតេក្វាន់ដូ ITFរបស់ក្រសួងមហាផ្ទៃឈនៅកំពូលតារាងមេដាយ ដោយដណ្តើមបានមេដាយសរុប ១៣គ្រឿង ក្នុងនោះរួមមានមេដាយ មាស៥គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៥គ្រឿង រីឯក្លិបកីឡា តេក្វាន់ដូ “ITF” ខេត្តប៉ៃលិន ដណ្តើមមេដាយសរុប ៩គ្រឿ រួមមានមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៤គ្រឿង និងក្លិបកីឡាតេក្វាន់ដូ “ITF”សេរីភាពដណ្តើមមេដាយ សរុប៥គ្រឿ រួមមានមេដាយមាស ៣គ្រឿង និងប្រាក់៤គ្រឿង ។

ចំពោះក្លិបកីឡាតេក្វាន់ដូ “ITF” ក្រសួងសេដ្ឋកិច្ចដណ្តើមមេដាយ សរុប១១គ្រឿ រួមមានមេដាយមាស ៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៥គ្រឿង ក្លិបកីឡាតេក្វាន់ដូ “ITF”ស.ស.យ.កខេត្តកំពង់ស្ពឺ ដណ្តើមមេដាយ សរុប១១គ្រឿ រួមមានមេដាយមាស២គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៤ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ “ITF”យុវជនដណ្តើមមេដាយសរុប៦គ្រឿ រួមមានមេដាយមាស ២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner