រថយន្តមួយគ្រឿងបុកកង់បីឥណ្ឌាបណ្ដាលឲ្យក្រឡាប់ផ្ងារជើង រួចបើករត់ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងជ្រុលទៅបុកកង់បីឥណ្ឌាបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងម្ចាស់រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កក៏មិនបានឈប់នៅទីកន្លែងកើតហេតុទេ ក៏បន្តបើករត់បានប្រមាណជាង២គីឡូក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តឡិចស៊ីសមួយគ្រឿងទៀតរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៦០ កែងផ្លូវ២៦៥ ស្ទុបបំបែកជាបួន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញរថយន្តម៉ាក់Honda ពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ BMC.0255 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរប្រុសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើង ស្រាប់តែដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកនិងកង់បីឥណ្ឌា មួយគ្រឿង ដែរធ្វើដំណើរបញ្ចាស់ទិសគ្នាបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ឯអ្នកបើកបរកង់បី រងរបួសធ្ងន់ ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ចំណែករថយន្តបង្កក៏បានព្យាយាមបើករត់រហូតដល់ចំណុចផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ក៏ជ្រុលទៅបុកនិងគូទរថយន្ត លុចស៊ីសRX300 ពណ៌សពាក់ស្លាក ភ្នំពេញ2AJ.7198 មួយគ្រឿងទៀត រងការខូចខាតកាងខាងក្រោយ រីឯរថយន្តបង្កដាច់កង់និងខូចខាតផ្នែកខាងមុខយ៉ាងដំណុំ ទៅមុខលែងរួចក៏ត្រូវសមត្ថកិច្ចខណ្ឌទួលគោក ឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបាននាំយកអ្នកបើកបររថយន្តបង្កទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ចំណែករថយន្តទាំងពីរនិងកង់បីឥណ្ឌាត្រូវបានកម្លាំងជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner