ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើជំនួញដែលប្រើប្រាស់លុយកាក់ ក្នុងកំរិតធំ និងការវិនិយោគនានា ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកផ្តោតទៅ លើកិច្ចការនេះ។ ចំពោះការសន្ទនា ចែចង់ និងការចំណាយពេលដែលមិនសមរម្យ គួរតែត្រូវ គ្រប់គ្រងឲ្យបានល្អ ពីព្រោះវានឹងរំខានដល់លទ្ធផលការងារក្នុងថ្ងៃនេះ។ ម្យ៉ាងទៀត ធ្វើយ៉ាង ណាកុំបណ្តោយខ្លួនឲ្យនៅកណ្តាលបរិយាកាសនិយាយដើមចុងគ្នា ជាពិសេសមនុស្សនៅ ក្នុងការិយាល័យ ឬដៃគូជំនួញ។ ស្របពេលដែលអ្នកនឹងទទួលជោគជ័យច្រើនក្នុងពេលនេះ ក៏សូមប្រុងប្រយ័ត្នចំពោះការទទួលខុសត្រូវរបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលសម្រាប់កិច្ចពិភាក្សាអំពី បញ្ហាសំខាន់ៗ ហើយរងចាំពេលវេលាអំណោយផលនៅថ្ងៃខាងមុខ។ នៅក្នុងថ្ងៃនេះមិនគួរ មានមហិច្ចតាធំក្នុងការងារ និងជំនួញនោះទេ ដោយសារផលដែលទទួលបានមិនសមប្រកប នឹងកំលាំង និងដើមទុនដែលអ្នកដាក់ចេញនោះទេ។ បើទោះបីជាស្ថាននេះមិនធ្វើឲ្យអ្នក ពេញចិត្តក្តី សូមកុំព្រួយបារម្ភពីព្រោះអ្នកមានពេលវេលាល្អគ្រប់គ្រាន់ដើម្បីបំពេញក្តីស្រមៃ របស់ខ្លួន ដូច្នេះសូមបន្តការងារ យកចិត្តទុកដាក់លើការងារបច្ចុប្បន្នជាជាងការផ្លាស់ប្តូរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាច គ្រប់គ្រងបាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្នុងពេលនេះអ្នកគួរតែផ្តោតពេល សម្រាប់តែការងារជាការប្រសើរបំផុត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមផ្តោតការយកចិត្តទុកដាក់ទៅលើ ការងារ និងការទទួលខុសត្រូវរបស់អ្នក។ សូមធ្វើអ្វីដែលអ្នកអាចធ្វើទៅបាន មិនចាំបាច់រងចាំ ការងារ ឬឳកាសបន្តទៅទៀតនោះទេ។ ការងារតិចតួចក្តី ក៏នឹងផ្តល់ផលជាទីពេញចេញ ចំពោះលោកអ្នកផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមានលទ្ធភាពកាន់តែធំនោះ សូមកុំមានភាព ស្ទាក់ស្ទើរ គឺអ្នកអាចធ្វើការងារនោះទៅបាន។ ដោយឡែកទំនាក់ទំនងក្នុងក្រុមអាចមានភាព រង្គោះរង្គើបន្តិច ដូច្នេះការព្យាយាមយល់ដឹងពីស្ថានភាព ហើយយកចិត្តទុកដាក់វាឲ្យទាន់ ពេលនឹងបញ្ចៀសបញ្ហាបានយ៉ាងប្រាកដ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបានយ៉ាងរលូន។ សូម្បីគម្រោងស្មុគ្រស្មាញបំផុត ក៏នឹងអាចទទួលបានជោគជ័យផងដែរ។ ចំពោះគោលបំណងដែលចង់សម្រេចគោលដៅទាំងអស់ក្នុងពេលតែមួយគួរតែបោះបង់ចោល។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ ដោយឡែក អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដែលមិនឲ្យឈានទៅរកជម្លោះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់ការងារទាំងអស់។ លោកអ្នកមានពេលវេលាពេញលេញបំពេញការងារតាមការប៉ងប្រាថ្នា មិនត្រឹមតែប៉ុណ្ណោះអ្នកអាចសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលអ្នកត្រូវធ្វើក្នុងពេលនេះគឺត្រូវមានគំនិតវិជ្ជមានជានិច្ច។ រាល់ព្រឹត្តិការណ៍ទាំងអស់នឹងមានភាពវិជ្ជមានទាំងអស់នៅចុងបញ្ចប់ គ្រាន់តែត្រូវអត់ធ្មត់បន្តិច។ ក្រៅពីនេះ​ លោកអ្នកទទួលបានអំណោយផលក្នុងការសម្របទៅនឹងហេតុការណ៍ ដែលធ្វើឲ្យអ្នកមិនជួបស្ថានភាពអាក្រក់ឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានសកម្មភាពដ៏រស់រវើក ហើយអ្នកក៏អាចបញ្ចប់ការងារបានយ៉ាងរហ័ស និងត្រឹមត្រូវផងដែរ។ សូមចាត់ចែងពេលវេលាថ្ងៃនេះរៀបចំគម្រោងការងារទៅថ្ងៃខាងមុខ។ អនាគតរបស់អ្នកនឹងមានលូតលាស់ ប៉ុន្តែក៏គួរត្រៀមខ្លួនសម្រាប់ការងារដ៏លំបាក និងហត់នឿយខ្លះផងដែរ។ ដោយឡែក ភាពមិនចុះសម្រុង ការប្រទះមតិរិះគន់ និងការវាយតម្លៃបែបអវិជ្ជមានខ្លះអាចនឹងកើតឡើងក្នុងរង្វង់ការងារ ដូច្នេះសូមអត់ធ្មត់ និងអនុគ្រោះ។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ ចំពោះអាជីពនានារំពឹងថានឹងទទួលបានភាពត្រចេះត្រចង់ណាស់។ អ្នកប្រហែលជាអាចជៀសវាងស្ថានភាពតានតឹង ប៉ុន្តែក៏គួរគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ក្នុងពេលនេះអ្នកមានភាពស្វាហាប់ រហ័សរហួន និងមានគំនិតវិជ្ជមានណាស់ ដែលអាចជួយសម្រួលការលំបាក ឲ្យឈានដល់ភាពជោគជ័យបាន។ ផ្ទុយទៅវិញ សូមជៀសវាងមតិរិះគន់ គំនិតអវិជ្ជមាន និងការបាត់បង់លំនឹងក្នុងការងារ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរារំលឹកដល់ការសងបំណុល និងការបញ្ចៀសពីការចំណាយលុយកាក់ច្រើន។ ប្រហែលជាអ្នកអាចភ្លេចប្រតិបត្តិការ ឬការណែនាំឲ្យបំពេញការងារពីថ្នាក់លើ មានភាពយឺតយ៉ាវក្នុងការផ្តល់របាយការណ៍ ឬការសងបំណុលជាដើម។ ចំពោះការពឹងពាក់អាស្រ័យទៅកាន់មនុស្សនៅជុំវិញខ្លួនអាចមានការលំបាកខ្លាំង ដូច្នេះសូមព្យាយាមបំពេញការងារដោយខ្លួនឯង។ ក្រៅពីនេះ សូមលោកអ្នកមានភាពអធ្យាស្រ័យ អត់ធ្មត់ធ្វើយ៉ាងណាសម្របទៅតាមស្ថានភាពរអាក់រអួលក្នុងថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកអាចនឹងជួបស្ថានភាពមិនល្អផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមកុំទាន់បោះទុន បង្កើតមុខរបរថ្មី ការផ្លាស់ប្តូរទីកន្លែងការងារក្នុងពេលនេះ។ លើសពីនេះភាពខកខានក្នុងដំណើរអនុវត្តការងារក៏ហាក់មានកំរិតខ្ពស់ ហើយការសុបិន្តចង់បានមុខតំណែងនឹងអាចទៅរួចទេក្នុងពេលនេះ។ សូមលោកអ្នកប្រើប្រាស់ពេលវេលាក្នុងថ្ងៃនេះបំពេញការងារដែលមានក្នុងដៃ ផ្តោតការយកចិត្តទុកដាក់នឹងប្រធានណាដែលមានប្រយោជន៍ និងមិនសូវស្មុគ្រស្មាញ។ ផ្ទុយទៅវិញ លោកអ្នកអាចបញ្ចៀសជម្លោះអំឡុងពេលការពារទស្សនៈរបស់អ្នក។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប៉ុន្តែសូមលោកអ្នកកុំរស់នៅជាមួយកំហុសដែលធ្លាប់បានកើតឡើង។ ក្នុងនោះការងារ និងអាជីពរបស់អ្នកនៅពេលព្រឹកហាក់មិនមានភាពអស្ចារ្យអ្វីនោះទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារល្ងាចនេះអ្នកប្រាកដជាអាចជំនះរាល់ឧបសគ្គ ហើយមើលឃើញផលចម្រើនលូតលាស់យ៉ាងប្រសើរ។ ក្នុងពេលនេះលោកអ្នកអាចចល័តការគិតពិចារណាបានរហ័សរហួន ហើយក៏អាចស៊ូទ្រាំនឹងការងារគ្រប់កាលទេសផង ដូច្នេះវាមិនមានភាពលំបាកទេក្នុងពេលនេះ។ លើសពីនេះ​ សូមរក្សាអាកប្បកិរិយាជានិច្ច។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ អ្នកអាចបំពេញរាល់ការងារទាំងអស់ដោយរលូន និងទទួលបនទិន្នផលយ៉ាងល្អប្រសើរ។  ក្នុងនោះប្រសិនបើអ្នកជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធីដើម្បីកែលម្អ។ ព្យាយាមពង្រីកបញ្ជីភារកិច្ច និងការទំនួលខុសត្រូវការងារ។ ក្រៅពីនេះ លោកអ្នកមិនគួរមានភាពភ័យខ្លាច ឬស្ទាក់ស្ទើរចំពោះជំហាននៃការអភិវឌ្ឍរបស់ការងារឡើយ ពីព្រោះគ្មានអ្វីអាចមកបង្អាក់អ្នកបានទេ។ ផ្ទុយទៅវិញ ប្រហែលជាលោកអ្នកមិនអាចគេបានទាំងស្រុងចំពោះការជួបជុំពិភាក្សាដែលមានសភាពតានតឹងនោះទេ ដូច្នេះការរក្សាសូមស្តាប់ឲ្យបានច្រើន។

ចំណាំ៖

ឆ្នាំទាំង៣ រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។  លោកអ្នកកំពុងមានសំណាងទាំង ទ្រព្យសម្បិត្តិ និងសម្ភារៈ។ ចំណែកភាពរីករាយក្នុងបរិស្ថានការងារក៏នឹងកើតឡើងផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner