កម្ពុជានឹងចុះបញ្ជីជូ្រកពោនប្រភេទសត្វកម្រក្នុងបញ្ជីក្រហម IUCN (VU) ងាយរងគ្រោះថ្នាក់ជាសាកល
ក្រសួងបរិស្ថានកម្ពុជាបានអះអាងថា ជ្រូកពោន ឬជ្រូកព្រុលជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ។
យោងតាមការឲ្យដឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២២ថា ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស ៖ Hog Badger ឈ្មោះវិទ្យាសាស្ត្រ ៖ Arctonyx collaris)។
ជ្រូកពោន ឬជ្រូកព្រុលនេះត្រូវបានថតរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា ។
ជ្រូកពោន ឬជ្រូកព្រុលមានប្រវែងក្បាល-ដងខ្លួន ពី៦៥០-១០៤០មម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០មម និងជើងក្រោយ ១១៥-១៣៤មម ។ វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក ។
សត្វប្រភេទនេះ រស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់ ។ ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ ។
ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាន នៅតាមតំបន់ព្រៃស្ទើទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង៕