កីឡាអូឡាំពិករដូវរងា ចាប់ផ្តើមក្នុងបើកជាផ្លូវការ នៅថ្ងៃទី៤កុម្ភៈនេះ ដោយមានការអញ្ជើញចូលរួម ពីបណ្តាថ្នាក់ដឹកនាំនានាលើពិភពលោក នាក្រុងប៉េកាំង ប្រទេសចិន

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី បានយាង ចូលរួមក្នុងពិធីបើកថ្ងៃសុក្រទី៤កុម្ភៈនេះ ជាមួយនឹងបណ្តាឥស្សរជននយោបាយកំពូលៗរបស់ពិភពលោក។


អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថាព្រះរាជវត្ត មានព្រះមហាក្សត្រ ខ្មែរក្នុងការយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាទីក្រុងប៉េកាំង មិនត្រឹមតែជាការផ្ដល់ កិត្តិ យសដល់ម្ចាស់ផ្ទះ និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិននោះទេ តែក៏ជាការពង្រឹងខាងផ្នែកវិស័យកីឡាផងដែរ ។

លោកវ៉ាត់ចំរើន បានថ្លែងទៀតថាព្រះរាជវត្តមានរបស់ព្រះមហាក្សត្រខ្មែរ ក៏ជាសញ្ញាណបញ្ជាក់នូវការយកចិត្ត ទុកដាក់និងការគាំទ្រពិសេសរបស់កម្ពុជា ចំពោះប្រទេសម្ចាស់ផ្ទះគឺសាធារណៈរដ្ឋប្រជាមានិតចិន ហើយ ព្រះរាជ វត្តមានព្រះអង្គ ក៏ជាការគាំទ្រនយោបាយដើម្បីឱ្យប្រទេសជាម្ចាស់ផ្ទះបានទទួលជោគជ័យ ក្នុងន័យថាជោគជ័យ ទាំងអស់គ្នា ក្រោមពាក្យស្លោក រួមគ្នាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ» ។


ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នាទីក្រុងប៉េកាំង បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៤កុម្ភៈនេះរហូត ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយអត្តពលិកសរុប២ពាន់៨៧១នាក់ មកពី ៩១ប្រទេសលើពិភពលោកចូលរួម ។ ព្រះ មហាក្សត្រខ្មែរ នៅក្រោយយាងចូលរួមពិធីបើកការប្រកួតផ្លូវការហើយ ព្រះអង្គគ្រោងយាងត្រឡប់មកកាន់មាតុ ភូមិវិញ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner