ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ សូមមានការប្រុងប្រយ័ត្នរាល់ពេលធ្វើប្រតិបត្តិការណ៍ការងារ ពិសេសក្នុងពេលសម្រេចចិត្ត ឬការចុះហត្ថលេខា។ ឳកាសដែលអ្នកមានភាពខ្វះចន្លោះផ្នែក ឯកសារមានច្រើន។ កុំចាប់ផ្តើមអាជីវកម្មសំខាន់នៅក្នុងថ្ងៃនេះ ពីព្រោះការខិតខំនប្រឹងប្រែង របស់អ្នកនឹងស្ទើរតែឥតប្រយោជន៍សោះ។ ជាការពិត លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះ ទេ ប៉ុន្តែវាល្មមនឹងរំខានដល់លទ្ធផលដែលអ្នករំពឹងទុក។ ផ្ទុយទៅវិញ លោកអ្នកមានពេល វេលាគ្រប់គ្រាន់ដើម្បីបំពេញ ឬបញ្ចប់ការងារទាន់ពេលវេលា និងរក្សាខ្លួនឯងនៅក្នុងស្ថាន ភាពដែលមិនតានតឹង។ អ្វីដែលអ្នកគួរតែធ្វើ គឺចាប់អារម្មណ៍ទៅលើការងារ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់រាល់ការងារទាំងឡាយរបស់អ្នកគឺ តែងតែស្ថិតនៅក្នុងលំដាប់ទី១ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី លោកអ្នកមិនអាចធ្វើឲ្យមាន ភាពយឺតយ៉ាវសម្រាប់ម៉ោងពេលការិយាល័យនោះទេ។ សូមធ្វើឲ្យការទទួលខុសត្រូវរបស់ អ្នកក្លាយទៅជាច្បាប់ទំលាប់របស់ការងារ។ លោកអ្នកគួរតែយកចិត្តទុកដាក់ជាពិសេសរាល់ ការងារដែលស្ថិតក្រោមការទទួលខុសត្រូវ។ ចំណែកការធ្វើទំនាក់ទំនងនានាជាមួយមនុស្ស ក្នុងក្រុម និងដៃគូពាណិជ្ជកម្មគួរតែធ្វើឲ្យបានខ្ជាប់ខ្ជួនបំផុត។ ក្នុងពេលនេះ លោកអ្នកអាច មានឳកាសច្រើនក្នុងអាជីព ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការទទួលយកការផ្តល់ជូន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើសកម្មភាពការងារឲ្យបានត្រឹម ត្រូវ។ លោកអ្នកគួរតែព្យាយាមបញ្ចប់ការងារទាំងឡាយដែលនៅលើតុរបស់អ្នក ហើយ ពិសេសគួរកុំពាក់ព័ន្ធនឹងបញ្ហាលុយកាក់ជាមួយមនុស្សនៅក្នុងក្រុម ពីព្រោះបញ្ហាលុយកាក់ ទាំងឡាយនឹងក្លាយទៅជាប្រភពនៃបញ្ហា។ ក្រៅពីនេះ វាប្រសើរណាស់ប្រសិនបើអ្នកយក បញ្ហាយុទ្ធសាស្រ្តការងារមកគិត និងកែលម្អជាថ្មី។ ការកែលម្អនេះ ត្រូវតែយោងទៅលើហេតុ ការណ៍ ឬស្ថានភាពប្រែប្រួលបច្ចុប្បន្ន ពីព្រោះកំហុសតូចតាចក៏អាចរំខានដល់ការងាររបស់ អ្នកយ៉ាងខ្លាំងក្លាផងដែរ។ ក្នុងពេលស្របគ្នា សូមគិតគូរពីសុខមាលភាពរាងកាយ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមបញ្ចប់រាល់ភារកិច្ចការងារដែលបានចាប់ផ្តើម រួចកន្លងមក។ ប្រហែលជាអ្នកអាចមានជម្លោះជាមួយមិត្តរួមការងារ និងថ្នាក់លើ ដូច្នេះវានឹង ល្អបំផុតក្នុងការបន្តទំនាក់ទំនងជាមួយពួកគេឲ្យបានតិចតួចបំផុត។ ស្វែងរកឳកាសដើម្បី បំពេញលក្ខខណ្ឌការងារ និងការវិនិយោគរបស់អ្នក ដោយសន្សំសំចៃពេលវេលា ឬមិនចូល រួមក្នុងសកម្មភាពដែលឥតប្រយោជន៍ដល់លទ្ធផលសម្រេចចុងក្រោយ។ ក្នុងនោះដែរ សូម មានភាពទទួលខុសត្រូវ កុំបង្កើតបញ្ហា ដោយមតិរិះគន់ និងការផ្តល់នូវគំនិតដោយមិនចាំ បាច់។ ក្រៅពីនេះ ហាមប្រាមដាច់ខាតមិនឲ្យមានការសង្ស័យពីភាពជោគជ័យនោះទេ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្ត្រណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់បន្ថែម អំពីពត៌មានទាក់ទងនឹងបញ្ហាផ្លូវការ ពីព្រោះលោកអ្នកមានគ្រោះក្នុងការបាត់បង់ពត៌មាន លម្អិតសំខាន់ៗមួយចំនួន ដែលអាចបង្ករជាបញ្ហានៅកន្លែងធ្វើការ។ ក្នុងនោះដែរ សូមផ្តោត ការយកចិត្តទុកដាក់ទៅលើលទ្ធផល លោកអ្នកត្រូវតែចំណាយពេលតាមដានជានិច្ច ទើប អ្នកមានលទ្ធភាពកែលម្អភាពប្រែប្រួលដែលមិនប្រក្រតីទៅរកភាពជោគជ័យវិញបាន។ ក្នុង នោះទំនាក់ទំនងតូចធំនានានឹងក្លាយជាគ្មានប្រយោជន៍ទេក្នុងពេលនេះ ដូច្នេះមិនចាំបាច់ ចាប់អារម្មណ៍ច្រើនពេកនោះទេ គឺលោកអ្នកគ្រាន់តែយកចិត្តទុកដាក់លើការងាររបស់ខ្លួនជា ការស្រេច។ ក្នុងនោះសម្រាប់ការចាកចេញពីស្ថានភាពចាស់អាចនឹងតានតឹងបន្តិច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអាជីវកម្ម និងការងារធម្មតាគួរតែទទួល បានលទ្ធផលល្អប្រសើរជាងការងារធំ ដូច្នេះមិនគួរសាកល្បងចំណាយពេលវេលា និងលុយកាក់លើករណីទាំងនោះទេ។ ហោរាសាស្រ្តអាជីពឲ្យលោកអ្នកនៅជាប់នឹងជាមួយ ការងារតាមទម្រង់ធម្មជាតិរបស់វា ហើយមានការប្រុងប្រយ័ត្នចំពោះការអនុវត្តនានា។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរឲ្យសង្ស័យណាមួយនោះទេ បើគ្រាន់តែចង់ បង្ហាញការទទួលខុសត្រូវរបស់អ្នកទៅមិត្តរួមការងារ។ ក្រៅពីនេះ សូមពង្រឹងទំនោរការងារ លើការស្រាវជ្រាវនានា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានភាពចម្រើនលូតលាស់ យ៉ាងខ្លាំងក្នុងពេលនេះ ដូច្នេះវាគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ចូរធ្វើការងារតាមគម្រោង ផែនការ ឬទទួលយកការផ្តល់ការផ្តល់ឳកាសទាំងឡាយដែលសក្តិសមនឹងសមត្ថភាព ព្រមទាំងចំណូលចិត្តរបស់អ្នក។ សូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក។ ត្រូវដឹកនាំការងារដោយពឹងលើបទពិសោធន៍ មិនមែនតាមពាក្យសំដីដែលនៅជុំវិញខ្លួនអ្នក នោះទេ។ កុំព្យាយាមធ្វើតាមចិត្តរបស់អ្នកដទៃ ពីព្រោះអ្នកនឹងពិបាកក្នុងការសម្រេចចិត្ត និងជះឥទ្ធិពលលើលទ្ធផលការងារ។ បើទោះបីជាឳកាសល្អនឹងកើតឡើងចំពោះអ្នកក្តី ការ ខិតខំប្រឹងប្រែងត្រូវតែធ្វើជានិច្ច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាស យ៉ាងច្រើនដើម្បីបង្កើនកំរិតហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ កែប្រែមុខមាត់ថ្មីក្នុងអាជីព។ មិនត្រឹម តែប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីបន្តិចទៀតនេះ អ្នកនឹងទទួលបានការងារធំ និងលុយកាក់ច្រើន ដូច្នេះសូមត្រៀមខ្លួនឲ្យបានប្រសើរឆ្លើយតបទៅនឹងការងារឲ្យទាន់ពេលវេលា។ ក្នុងរយៈ ពេលនេះលោកអ្នកក៏អាចចាប់ផ្តើមការងារបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបាន ប៉ុន្តែគ្រាន់តែ ផលចម្រើនដ៏លើសលុបនឹងកើតឡើងនៅពេលខាងមុខ។ ចំពោះទំនាក់ទំនង ឬការចរចាជា មួយមនុស្សក្នុងក្រុម ក៏ដូចជាក្រៅក្រុម គឺអាចធ្វើទៅបានដោយសេរី និងត្រឹមត្រូវ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបញ្ចប់ការងារទាំងឡាយបាន ទាន់ពេលវេលា និងងាយស្រួលបំផុត។ លោកអ្នកក៏អាចក្លាយជាអ្នកចាត់ចែងការងារ ឬគ្រប់ គ្រងការងារបានល្អប្រសើរផងដែរ។ ពាក្យសំដីរបស់អ្នកមានឥទ្ធិពលទៅលើមនុស្សដែលនៅ ក្រោមបង្គាប់ណាស់ ដូច្នេះភាពងាយស្រួលក្នុងការងារគឺអាចធ្វើទៅបាន។ ប្រការសំខាន់ បំផុតសូមយកចិត្តទុកដាក់ទៅលើពេលវេលានៃការអនុវត្តកាតព្វកិច្ចរបស់អ្នក។ កុំសម្រាក ម៉ោង ឬចំណាយពេលវេលាច្រើនសម្រាប់អាហារថ្ងៃត្រង់ ពីព្រោះការងារខ្លះត្រូវការពេល ច្រើន។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពពេញលេញដោះស្រាយបញ្ហាដែលប្រមូលផ្តុំ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះជម្លោះ ឬការអាក់អន់ចិត្តខ្លះ អាចកើតឡើងទៅបាន ដូច្នេះសូមរស់នៅដោយភាពប្រុងប្រយ័ត្ន និងអនុគ្រោះឲ្យបានច្រើន បំផុត។ វាគ្មានហេតុផលណាមួយដែលត្រូវការភាពចាញ់ឈ្នះនោះទេ។ ដោយឡែក ការងារ របស់អ្នកនឹងទទួលបានភាពជោគជ័យរាល់ករណីទាំងអស់ ប្រសិនបើអ្នកស្វែងរកឳកាសក្នុង ការដោះចេះ ឬចាយវាយលុយកាក់ដោយភាពត្រឹមត្រូវ។ កុំបន្តធ្វើការសន្យាទទេ ព្យាយាម វិនិយោគលុយដោយភាពឆ្លាតវៃ ហើយចាប់អារម្មណ៍ជាពិសេសទៅលើពត៌មាននានា។ ក្រៅ ពីនេះលោកអ្នកក៏អាចចាប់ផ្តើមកម្មវិធីពិសេសនានាសម្រាប់ជីវិតឯកជនផងដែរ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារថ្ងៃនេះមានភាពរអាក់រអួលខ្លះនៅរវាងពេលព្រឹក ដូច្នេះសូមពិនិត្យពិច័យមុនការសម្រេចចិត្ត។ អ្នកក៏គួររៀបចំការងារសំខាន់ធ្វើឲ្យបានរួសរាន់ ពីព្រោះវានឹងធ្វើឲ្យអ្នកមានពេលវេលាកែលម្អភាពអវិជ្ជមានខ្លះក្នុងការងារ។ ការធ្វើទំនាក់ ទំនងគួរតែស្ថិតក្នុងកំរិតណាមួយដែលអាចគ្រប់គ្រងបាន។ សម្រាប់ការងារដែលមិនទាក់ទង នឹងការទទួលខុសត្រូវរបស់ខ្លួន មិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះទេ ពីព្រោះផលដែលកើត ចេញពីការងារនោះមិនមានភាពស្ថិតស្ថេរ និងត្រឹមត្រូវនោះទេ។ ក្រៅពីនេះ លោកអ្នកនឹង ទទួលបានភាពងាយស្រួលក្នុងការងារ ក៏ព្រោះតែមានមនុស្សជាច្រើនជួយជ្រោមជ្រែង។ មានករណីពិសេសមួយដែលត្រូវជៀសឲ្យបាន គឺពាក់ព័ន្ធនឹងបញ្ហារបស់មនុស្សឆ្នាំម្សាញ់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកស្ថិតនៅក្នុងស្ថានភាពដ៏រស់រវើក។ អ្នកអាចបំពេញការងារដោយងាយស្រួល ហើយជោគជ័យ។ ការបណ្តាក់ទុនធំអាចធ្វើទៅ បាន ហើយការចាកចេញពីស្ថានភាពចាស់ ក៏ជាពេលវេលាសមប្រកបផងដែរ ដូច្នេះអ្នកមិន គួរបណ្តោយខ្លួនធ្វើការក្នុងបរិយាកាសដែលអ្នកមិនពេញចិត្តនោះទេ។ អ្នកក៏មិនគួរស្ថិតនៅ ក្រោមការសម្រេចចិត្តរបស់គេដែរ សូមជឿជាក់លើខ្លួនឯងឲ្យបានច្រើនជាងការស្តាប់មតិ យោបល់ទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់។ ក្នុងរយៈពេលនេះ ក៏មិនគួរបន្ថយ ល្បឿននោះដែរ ពីព្រោះឳកាសរីកចម្រើនមានធំណាស់។

ចំណាំ៖

ឆ្នាំទាំង៦ ឆ្លូវ មមី មមែ វក រកា កុរ រាសឡើងខ្ពស់ត្រដែត។ លោកអ្នកមានលាភសំណាងធំ ក្នុងអាជីព។ ការតម្លើងប្រាក់ខែ ការទទួលបានឳកាសអភិវឌ្ឍន៍លើការងារ និងសេចក្តីសុខពីមនុស្សជុំវិញខ្លួនគឺមានពេញបរិបូរណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner