គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៦.៩លាននាក់ ស្លាប់ជាង ៣១.៤ម៉ឺននាក់
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៩០៤,៦៤៨នាក់ហើយ ដែលកើនឡើងជាង ៧ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,៩២៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី ។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៤៤៦,៦៩៤នាក់ (ស្លាប់ ១៤៤,៤៥៣នាក់)
- ហ្វីលីពីន ឆ្លងចំនួន ៣,៥៩៤,០២២នាក់ (ស្លាប់ ៥៤,២១៤នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៩៥,០១៤នាក់ (ស្លាប់ ៣២,០១១នាក់)
- ថៃ ឆ្លងចំនួន ២,៤៧៥,៦៣២នាក់ (ស្លាប់ ២២,២៥៣នាក់)
- វៀតណាម ឆ្លងចំនួន ២,៣១៥,៦៨៩នាក់ (ស្លាប់ ៣៨,១៤៧នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៧,២២៣នាក់ (ស្លាប់ ១៩,៣១០នាក់)
- សិង្ហបុរី ឆ្លងចំនួន៣៦៦,៤៧៣នាក់ (ស្លាប់ ៨៦០នាក់)
- ទ្បាវ ឆ្លងចំនួន១៣៥,៦៦០នាក់ (ស្លាប់ ៥៦២នាក់)
- កម្ពុជា ឆ្លងចំនួន ១២១,៥៥០នាក់ (ស្លាប់ ៣,០១៥នាក់)
- ព្រុយណេ ឆ្លងចំនួន ១៦,៦៩១នាក់ (ស្លាប់ ៩៨នាក់) ៕

