ជនដៃដល់២នាក់ ប្រើកាំបិតតាងតោកាប់សិស្សសាលាម្នាក់របួស៥ថ្នេរ ត្រូវនគរបាលឃាត់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីហឹង្សាដោយចេតនា (យកកាំបិតឲ្យរបួស) ទៅលើសិស្សសាលាម្នាក់ឲ្យរបួស៥ថ្នេរ កាលពីថ្ងៃទី០៥ វិច្ឆិកា ២០១៩ វេលាម៉ោង១៧ និង២៩នាទី នៅចំណុចមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវ១១០ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យ០២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ជា វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់ផ្ទះជួល ផ្លូវលំ ភូមិពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) , ទី២-ឈ្មោះ កែវ វិច្ឆ័យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះជួល ផ្លូវលំ ភូមិពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ឃាត់នៅមុខសាលាបឋមសិក្សាសុភមង្គល) បានធ្វើសកម្មភាពយកាកាំបិតតាំងតោកាប់លើ ជនរងគ្រោះឈ្មោះ ឆោម សុភណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៨២ ផ្លូវលំ ក្រុម៧ ភូមិចំកាឱឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ(របូសរយៈក្បាលផ្នែកខាងក្រោយដេរចំនួន០៥ថ្នេរ) សម្ភារបន្សល់ទុក គ្មាន ។ បច្ចុប្បន្ននេះ ករណីខាងលើអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី ៕ធ.ដ