អបអរសាទរ U19 ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមបាល់ទាត់ជម្រើសជាតិ ក្រោមអាយុ ១៩ឆ្នាំ របស់កម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship ក្រោយពីក្រុមគុយវ៉ែត ស្មើ ប៉ាឡេស្ទីន ៣-៣ នៅមុននេះ។ ការប្រកួតនៅពូល A ដែលកាត់ក្ដីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជានោះ បានចប់នៅមុននេះ ដោយ ក្រុម កម្ពុជា ត្រូវអ៊ុត គុយវ៉ែត បានត្រឹមស្មើក្រុមប៉ាឡេស្ទីន ៣-៣ ប៉ុណ្ណោះ។ លទ្ធផលនេះគឺ ធ្វើឱ្យក្រុមយុវជនក្រោម អាយុ ១៩ឆ្នាំ របស់កម្ពុជាក្លាយជា ក្រុមលេខ ២ ល្អលំដាប់ទី ៥ បានឡើងទៅ វគ្គផ្ដាច់ព្រ័ត្រតែម្ដង។
នេះជាកំណត់ត្រាមហាអស្ចារ្យសម្រាប់ក្រុមយុវជនកម្ពុជាហើយត្បិតអីវាជាលើកដំបូងសម្រាប់កម្ពុជាបានឡើងលើឆាកអន្តរជាតិបង្ហាញឱ្យពិភពលោក បានស្គាល់ពីសមត្ថភាពខ្លាំងរបស់ខ្លួន៕