រដ្ឋបាលខេត្តបាត់ដំបងរៀបចំកែលម្អនៅតាមច្រាំង ស្ទឹងសង្កែ ទាំងត្រើយខាងលិចនិងខាងកើត ដើម្បី ជាទាក់ទាញដល់ភ្ញៀវទេសចរ “នៅថ្ងៃបុណ្យទន្លេ” ក្នុងខេត្តបាត់ដំបង ខាងមុខ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

គម្រោងកែលម្អសោភ័ណភាពនៅក្នុងទីប្រជុំជននៃបេះដូងខេត្តបាត់ដំបង តាមរយៈនៃការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមក្នុងទីក្រុងរបស់ខេត្តត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលការងារបច្ចេកទេសតាមការដ្ឋាន ដែលកំពុងតែអនុវត្តនូវគម្រោងសាងសង់នៅតាមមាត់ច្រាំងស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃ២៩វិច្ឆិកា២០១៩
នេះនៅផ្នែកត្រើយខាងកើតស្ទឺងសង្កែ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង និងអមដំណើរដោយលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តបាត់ដំបង។ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញមួយចំនួនមកពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមកពីសាលាក្រុងបាត់ដំបងផងដែរ។

     ការចុះត្រួតពិនិត្យនៅទីនោះ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើល និងជួបជាមួយតំណាងក្រុមហ៊ុននិងអ្នកបច្ចេកទេស ដែលកំពុងតែទទួលអនុវត្តគម្រោងក្នុងការសាងសង់នូវអាគារបណ្ណាល័យមួយខ្នង ដែលជាអំណោយ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងការសាងសង់វ៉េរ៉ង់ដា នៅតាមសួនច្បារសម្តេចក្រឡាហោមសខេង មាត់ច្រាំងស្ទឹងសង្កែត្រើយខាងកើតនិងសួនច្បារដើមពោធិ៍នាគបាញ់ទឹក ត្រើយប៉ែកខាងលិចផងដែរ។

       លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្ត បានឲ្យដឹងនៅពេលចុះពិនិត្យមើលការស្ថាបនា សំណង់ទាំង០២ខាងលើថាការអនុវត្តគម្រោងខាងលើនេះគឺជាគម្រោងក្នុងឆ្នាំ២០២០របស់សាលាខេត្តបាត់ដំបង ដែលមានទឹកប្រាក់សរុបប្រមាណ ២.១៩៧លានរៀលដែលមាន០៣គម្រោង ក្នុងនោះ៖សាងសង់បញ្ចប់នូវអាគារបណ្ណាល័យសម្តេចក្រឡាហោម ស ខេង ដែលមានតម្លៃទឹកប្រាក់សរុប ១៩៧ លានរៀល។
ទី២.គម្រោងស្ថាបនាវ៉េរ៉ង់ដាច្រាំងស្ទឹងសង្កែចាបពីស្ពនសម្តេចក្រឡាហោម ដល់ស្ពាន សម្តេចតេជោសែន ដែលមានប្រវែងសរុបប្រមាណជិត៦០០ម៉ែត្រ និងទទីង ០៣,៥០ម៉ែត្រ តម្លៃក្នុងការដាងសង់សរុប ១.៦០០លានរៀល និង រៀបចំកែលម្អសួនច្បារមុខសាលាខេត្ត តម្លៃ ៤០០លានរៀល។ តាមរយៈនៃគម្រោងនេះ លោកនាយទីចាត់ការផែនការនិងវិនិយោគសាលាខេត្ត បានឲ្យដឹងទៀតថា៖គំរោងនេះ គ្រោងនឹងបញ្ចប់ឲ្យរួរាល់ជាស្ថាពរនៅដំណាច់ចុងឆ្នាំ២០១៩នេះ។ យ៉ាងហោចណាស់ឲ្យបានមុនពិធីបុណ្យទន្លេនៅខេត្តបាតដំបង ដែលនឹងប្រារព្វធ្វើនៅសប្តាហ៍ទី២ ក្នុងខែមីនាឆ្នាំ២០២០ ខាងមុខឆាប់ៗនេះ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner