កម្ពុជាច្រានចោលការចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ នៅកម្ពុជា»
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋានដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដែលត្រូវបានចុះផ្សាយក្នុង NK News កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
នេះបើយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ លិខិតរបស់អ្នកនាំក្រសួងការបរទេសលើកឡើងថា តាមការពិតកម្ពុជាបានអនុវត្តស្របតាមគ្រប់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំងអស់ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រ ជាមានិតប្រជាធិបតេយ្យកូរ៉េហៅកាត់ថា (ស.ប.ប.ក) នៅក្នុងប្រទេសកម្ពុជា និងបានបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពីស.ប.ប.ក ផងដែរ ។
អ្នកនាំពាក្យបន្តថា តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជា-ណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានបញ្ជូនរបាយការណ៍ជាតិរបស់កម្ពុជាអំពីការអនុវត្តសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក ទៅកាន់ប្រធានគណៈកម្មាធិការ UNSC ដែលត្រូវបានបង្កើតឡើង អនុលោមតាមសេចក្ដីសម្រេចរបស់ UNSC លេខ ១៧១៨ (ឆ្នាំ ២០០៦) ។
ប្រភពគូសបញ្ជាក់ថា ៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់របស់ខ្លួន ចំពោះការគាំទ្រការមិនរីកសាយភាយអាវុធមហាប្រល័យ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ ទាំងស្រុងនូវអាវុធ ទាំងនេះ និងគូសបញ្ជាក់ថា «ក្នុងនាមជាសមាជិកមួយរូបរបស់អ ង្គការសហប្រជាជាតិដែ លមានការទទួលខុសត្រូវកម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក»។
ប្រភពដដែលបានបន្តថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតម្រូវការនៃសេចក្ដី សម្រេចដាក់ទណ្ឌកម្មរបស់ UNSC លើ ស.ប.ប.ក ក្រសួងការបរទេស និងសហប្រតិប ត្តិការអន្តរជាតិ បានជូនដំណឹងយ៉ាងត្រឹមត្រូវដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ អំពីសេចក្ដីសម្រេ ចទាំងអស់របស់ UNSC ទាក់ទងនឹង ស.ប.ប.ក ដើម្បីចាត់វិធានកា រជាក់ស្តែង។
ក្រសួងការបរទេសបន្តថាកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារចំពោះកិច្ចអន្តរក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្តាក្រុមហ៊ុន និងអាជីវកម្មរបស់ ស.ប.ប.ក ។
ក្រុមការងារចំពោះកិច្ចអន្តរក្រសួងបានរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ ចំនួនប្រាំបួនដងដែលបានធ្វើជាសហប្រធានដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការសម្រេចលើវិធានការជាក់ស្តែង ដើម្បីអនុវត្តស្របតាមប្រភេទទណ្ឌកម្មផ្សេងៗ ដូចមានចែងក្នុងសេចក្ដីសម្រេចរបស់ UNSC ។
ជាលទ្ធផល គណនីធនាគារចំនួនប្រាំពីរនៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរផ្សេងគ្នាត្រូវបានបិទចាប់តាំងពីឆ្នាំ២០១៧ មក ។ កម្ពុជាបានបិទគ្រប់អាជីវកម្មរបស់ ស.ប.ប.ក ទាំងអស់ រួមទាំងភោជនីយដ្ឋាន និងសារមន្ទីរដែលធ្វើប្រតិបត្តិការនៅកម្ពុជា ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម បានលុបឈ្មោះក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ ស.ប.ប.ក ចេញពីបញ្ជីពាណិជ្ជកម្ម ។ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួន និងបានរកឃើញក្រុមហ៊ុនចំនួន១២ រួមទាំងក្រុមហ៊ុន Mansudae New Tech Corporation Ltd. ផង ដែលបានជាប់ពាក់ព័ន្ធជាមួយ ស.ប.ប.ក។
ក្រុមហ៊ុនទាំងនេះត្រូវបា នលុបឈ្មោះចេញពីបញ្ជី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។ ភោជនីយដ្ឋានចំនួនប្រាំបីត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបិទទ្វារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា សេចក្តីចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានបឈ្ឈប់ទាំងស្រុងកា រផ្តល់ប័ណ្ណការងារដល់ពលករមកពី ស.ប.ប.ក។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចមិនពន្យារទិដ្ឋាការដល់ប្រជាជន ស.ប.ប.ក ដែលបានធ្វើការនៅ កម្ពុជាទៀតទេ៕