អាជ្ញាធរថៃបញ្ជូនពលករខ្មែរមួយថ្ងៃៗរាប់រយនាក់ត្រឡប់មកស្រុកវិញដោយសារឆ្លងដែនខុសច្បាប់

អាជ្ញា​ធរ​ថៃ​បញ្ជូន​ពលករ​ខ្មែ​រ​មួយ​ថ្ងៃ​ៗ​រា​ប់​រយ​នាក់​ត្រឡប់​មក​ស្រុក​វិញ​ដោយសារ​ឆ្លងដែ​ន​ខុស​ច្បាប់ប៉ុន្មាន​ខែ​ចុ​ងក្រោយ​នេះ និង​ស្រប​ពេល​ជំងឺ​កូ​វីដ-១៩ កំពុ​ង​រាតត្បាត​នូវ​មេរោគបំប្លែង​ថ្មី «អូ​មេក្រុ​ង» គេ​សង្កេតឃើញ​ពលករ​ខ្មែរ​ប្រុស-ស្រី មាន​ចាស់​មាន​ក្មេង​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មកកា​ន់​ប្រទេ​សកំណើ​ត​វិញ​ជាបន្តបន្ទាប់ តាម​ច្រក​ទ្វារ​តំបន់«អូរ​អន្លក់» ដែល​ភាគី​ថៃ​ហៅ​ច្រក «សួន​ស៊ុំ» ស្ថិត​ក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តាសែ​ន ស្រុក​កំរៀ​ង ដែល​អាជ្ញាធរ​ថៃ អះអាង​ថា ជា​ពលករ​ឆ្លងដែន​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​។

ជាក់ស្ដែង បើ​យោង​របាយ​កា​រណ៍កងកម្លាំង​ការពារ​ព្រំ​ដែន​ខ្មែរ គឺ នៅ​ព្រឹក​ថ្ងៃទី១៨ កុម្ភៈ មាន​ពលករ​ខ្មែរ​ប្រុស ស្រី ជាង១៦០នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ដឹក​តាម​រថយន្ត​បញ្ជូន​មកកាន់​ព្រំ​ដែន ហើយ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើ​ត​វិញ តាម​ច្រក​តំបន់«អូរ​អន្លក់» ឬ​ច្រក«សួន​ស៊ុំ» ស្ថិត​ក្នុង​ស្រុក​កំរៀ​ង​។ ពលករ​ខ្មែរ​ទាំងនេះ ​ត្រូវ​បាន​អាជ្ញា​ធរ​ថៃរក​ឃើញថា បាន​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់(គ្មាន​លិខិតឆ្លងដែន) ។ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ក្នុង​អង្គភាព​វរ​សេនា​តូច​លេ​ខ៨១៩ បាន​សហការ​ជាមួយ​កម្លាំងយោធា​ការពារ​ព្រំដែន ប្រចាំ​ច្រក​ទ្វារ​តំបន់​មួយ​នេះ បាន​ទ​ទូល​ពលករ​ខ្មែរ​ទាំងនោះ​ពី​ភាគី​ថៃ ជាមួយនឹង​ការអនុវត្ត​យ៉ាង​ប្រុងប្រយ័ត្ន​នូវ
​វិធា​នការ ការពារ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ១៩​ ។

បើ​តាម​របាយ​កា​រណ៍មន្រ្តី​ការពារ​ព្រំដែនពលករ​ខ្មែរ​ដែល​ភាគី​ថា ចាប់​បញ្ជូន​ត្រឡប់​មក​ស្រុកកំណើត​វិញ នៅ​ព្រឹក​ថ្ងៃទី ១៨ កុម្ភៈ នេះ​ មាន​ចំនួន​សរុប១៦៦នាក់ ក្នុង​នោះ​ មាន​ស្រ្តី​ចំនួន៥៥នាក់ ហើយ​ក្នុងចំណោម​នេះ​មាន​ក្មេងប្រុស ស្រី​ចំនួន៣២នាក់​។ មន្រ្តី​ព្រំដែន​បាន​និយាយ​ថា ក្រុម​ពលករ​ទាំងនោះ​ត្រូវ​បាន​អប់រំ និងណែនាំ​យ៉ាង​ជាក់លាក់​អំពី​វិធានការ​ទប់ស្កាត់​ និងការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ១៩ បម្លែង​ថ្មី «អូ​មេ​ក្រុង» ដែល​កំពុង​មាន​ស្ទុះ​កាន់​ខ្លាំង ​។ ក្រោយពី​សាកសួរ ក្រុម​គ្រូពេទ្យ​ក៏បាន​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កាច​សាហាវ​នេះ តែ​អវិជ្ជមាន​ទាំង​អស់​។ ប៉ុន្តែ​យ៉ាងណា គ្រូពេទ្យ​បាន​កំណត់​យក​ពលករ​ប្រុស ស្រី ក្មេង​ចាស់​ចំនួន៦៦នាក់ ដែល​គ្មាន​ប័ណ្ណ​ចាក់​វ៉ាក់​សាំង ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ចក្តា​ឡី​ស័ក​នៅ​មណ្ឌលចត្តាឡីស័ក​នៅ​ស្រុក​សំពៅ​លូន​។

ដោយឡែក​ ពលករ​ចំនួន១០០នាក់​ទៀត ដែល​មាន​កាន់​ប័ណ្ណ​ចាក់​វ៉ាក់សាំង ត្រូវ​បាន​អនុ​ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​។ សូម​រំលឹក​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ប្រុស ស្រី ក្មេង​ចាស់ រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ឲ្យ​ត្រឡប់​មកកាន់​ប្រទេសកំណើត​វិញ ស្រប​ពេល​ដែល​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ មិនទាន់​មាន​សញ្ញា​ថមថយ​។ ជាពិសេស ​សន្ទុះនៃ​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​បម្លែង​ថ្មី «អូ​មេ​ក្រុង» ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅ​រាជធានី​ភ្​នំ​ពេ​ញ និង តិច​ទូច​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុ​ជា​។

មានការ​កត់សម្គាល់​ផង​ដែរ ចំពោះ​ពលករ​ខ្មែរ ប្រុសស្រី ក្មេង​ចាស់ បើ​ទោះជា​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មួយ​ថ្ងៃ​ៗ រាប់​រយ​នាក់​ឲ្យ​ត្រឡប់​មក​ប្រទេសកំណើត​វិញ ក៏​ពិតមែន ដោយ​ចោទប្រកាន់​ថា «គ្មាន​លិខិត​ឆ្លង»។ ប៉ុន្តែ​ពល​រដ្ឋខ្មែរ​​នៅតែ​បន្ត​ធ្វើ​ចំណាកស្រុក ដោយ​លួចលាក់​ឆ្លងដែន​យ៉ាង​ត្រដាបត្រដួស​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​ការ​អូសទាញ​ក្រោម​រូបភាព​បោក​ប្រាស​របស់​ពួក​មេខ្យល់​ទុ​ច្ច​រិត ដែលគេ​សង្ស័យ​ថា អាច​មានការ​ចូល​រូ​ម​បើកផ្លូវ​ងងិត​ឲ្យ​លួច​ឆ្លងដែន ពី​មន្រ្តី​ការពារ​ព្រំដែន​ខ្មែរ​មួយចំនួន​ផង ជា​ថ្នូរ​នឹង​សំណូក​សូកប៉ាន់​។ ដូច្នេះ​ហើយ ​ទើប​អាជ្ញាធរ​ថៃចាប់​ពលករ​ខ្មែរ​ខុសច្បាប់​ត្រឡប់​មក​ស្រុកកំណើត​វិញ​មិន​ចេះ​អស់​។ ប៉ុន្តែ​យ៉ាងណា សមត្ថកិច្ច​ព្រំដែន​ក៏បាន​ទប់ស្កាត់ និង បង្រ្កាប​បាន​ពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ បាន​ជា​បន្ត​បន្ទប់​ផង​ដែរ បើ​ទោះជា​មានការ​ចន្លោះប្រហោង​ភាគច្រើន​ក្ដី​៕

ads banner