លោកឧកញ៉ា ស្រី ចន្ធូ ប្តេជ្ញាពង្រឹងគុណភាព វិសាលភាពផ្នែកចិញ្ចឹមគោ យកពូជ សាច់ និងទឹកដោះ ដោយផ្តល់តម្លៃសមរម្យ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមគោនៅកម្ពុជា

ភ្នំពេញ៖ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7 NG និងជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 ត្រូវបានតំណាងអ្នកជំនាញចិញ្ចឹមគោមកពីប្រទេសប្រេស៊ីល ផ្តល់ពានរង្វាន់ជាស្ថាបនិកឆ្នើម ក្នុងវិស័យចិញ្ចឹមគោនៅកម្ពុជា ស្របពេលដែលលោកឧកញ៉ា ប្តេជ្ញាពង្រឹងគុណភាព វិសាលភាពផ្នែកចិញ្ចឹមគោ យកពូជ សាច់ និងទឹកដោះ ដោយផ្តល់តម្លៃសមរម្យ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមគោនៅកម្ពុជា ។

គិតមកទល់ពេលនេះ លោកឧកញ៉ា ស្រី ចន្ធូ បានចិញ្ចឹមគោនៅវិហារសួគ៌មានចំនួន ២៥០ក្បាល មានពូជប្រាម៉ាន់ ប៊ីម៉ាស្ទ័រ ហសស្ទីន ប្លែកអង់ហ្គីស ឥណ្ឌូប្រេស៊ីល និងគោទឹកដោះ ។ ចំណែកឯនៅខេត្តមណ្ឌលគិរីវិញ មានគោទឹកដោះ ១០០ក្បាល។ ទីតាំងខេត្តមណ្ឌលគិរី លោកឧកញ៉ាផ្តោតលើបណ្តុំស្ថានីយគោទឹកដោះ នឹងកំពង់បន្តនាំចូលបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការក្នុងស្រុក ។

លោកឧកញ៉ា ស្រី ចន្ធូ បានថ្លែងក្នុងឱកាសចូលរួមពិរព័រណ៌ និងការប្រកួតគោ ដែលរៀបចំនៅក្នុងកសិដ្ឋាន i7 ស្ថិតនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនាពេលថ្មីៗនេះថា ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីបង្ហាញឆាកជាតិ និងអន្តរជាតិថា កម្ពុជាក៏មានវិស័យចិញ្ចឹមគោរីកចម្រើន ដូចបណ្តាប្រទេសនៅលើពិភពលោកដែរ។ លោកឧកញ៉ាបន្ថែមថា ពិព័រណ៍ និងការប្រកួតគោនេះដែរ ធ្វើឡើងដើម្បីបំផុសដល់ផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា ឲ្យមានចក្ខុវិស័យច្បាស់លាស់ ក្នុងការចិញ្ចឹមគោធ្វើយ៉ាងណាឲ្យទទួលបានផលចំណេញច្រើន ។

លោក ឧកញ៉ា ស្រី ចន្ធូ បញ្ជាក់ថា កសិដ្ឋាន i7 គ្រោងរៀបចំពិព័រណ៍ និងការប្រកួតគោ ឲ្យបាន ៤លើក ក្នុងឆ្នាំ២០២២ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងពីការចិញ្ចឹមគោ ថែរក្សាគោ ដែលមានចំនួន ៧ពូជ គឺការចិញ្ចឹមបង្កាត់យកពូជបន្ត ការចិញ្ចឹមយកទឹកដោះ និងការចិញ្ចឹមយកសាច់ ហើយសង្ឃឹមថា នឹងមានការចូលរួមយ៉ាងផុសផុលពីម្ចាស់កសិដ្ឋាន មកពីបណ្តាខេត្តទូទាំងប្រទេស កាន់តែច្រើនថែមទៀត ៕ ដោយ ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner