ស៊ិ​ន សុវណ្ណ​មក​រា លេចធ្លោខ្លាំង​ ក្រោយ​ជួយ​ក្រុម​កម្ពុជា​ឱ្យ​ឈ្នះ​ហ្វី​លី​ពី​ន

កាលពី​យប់មិញ​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​បាន​យកឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វី​លី​ពី​ន​១-០ ដែល​ជា​ការ​ស៊ុត​យ៉ាង​ស្អាត​នៅ​ចុង​ម៉ោង​របស់​ខ្សែបម្រើ​ឆ្នើម ស៊ិ​ន សុវណ្ណ​មក​រា ដើម្បី​ជួយ​ឲ្យ​ក្រុម​កម្ពុជា​បន្តកាន់កាប់​កំពូល​តារាង​នៃ​ពូ​ល A មាន​៦​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ AFF U23 Championship 2022 ដែល​កំពុង​ធ្វើ​ឡើង​នៅ​កម្ពុជា​។

ក្រោយ​ការ​រកបាន​១​គ្រាប់​ដ៏​អស្ចារ្យ ដែល​ជា​គ្រាប់​បាល់​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​អារម្មណ៍​រំភើប​នោះ សុវណ្ណ​មក​រា បាន​សរសេរសារ​​បង្ហោះ​ថា «​មួយ​គ្រាប់​នេះ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល និង​ក៏​ជា​គ្រាប់​បាល់​ជូនពរ​បងប្រុស​ខ្ញុំ​ឆាប់​ជា​ពីរ​បួស​»​។ លោក​ថា​នេះ​គឺជា​អ្វី​ដែល​លោក​រំភើប​ខ្លាំង ហើយ​ក៏​ជា​អ្វី​ដែល​លោក​ចង់បាន​ផង​ដែរ ដោយសារ​តែ​លោក​ចង់​ឃើញ​ក្រុម​របស់​កម្ពុជា​ឆ្លង​ចូល​វគ្គ​បន្ត​ដោយ​គ្មាន​ឧបសគ្គ​។

លទ្ធផល​ដែល​កីឡាករ​រូប​នេះ​ធ្វើ​បាន បាន​ជួយ​អោយ​ក្រុម​កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ម​សន​ពិន្ទុ​កំពូល​ក្នុង​ពូ​ល​A ហើយ​ក៏​កំពុង​មាន​ប្រៀប​សម្រាប់​ឱកាស​បាន​ឡើង​ទៅ​វគ្គ​១​ភាគ​៤​ផង​ដែរ​។ ប្រសិនបើ​គ្មាន​មួយ​គ្រាប់​របស់​កីឡាករ ស៊ិ​ន សុវណ្ណ​មក​រា នោះ​ក្រុម​​កម្ពុជា​​អាច​នឹង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​ខ្លាំង ហើយ​ចង់​មិន​ចង់​បើ​ទោះជា​ក្រុម​កម្ពុជា​អាច​ឈ្នះ​ក្រុម​ទី​ម័​រ​ខាងកើត ក៏​មិន​ប្រាកដ​ថា​បាន​ឡើង​វគ្គ​ខ្វែង​នោះ​ដែរ ដូច្នេះ​ហើយ​ទើប​អ្នកគាំទ្រ ក៏​ដូច​ជា​ក្នុង​ក្រុម​ទាំងមូល កំពុង​ចាត់​ទុក​ថា មួយ​គ្រាប់​របស់​កីឡាករ​រូប​នេះ​គឺជា​គ្រាប់​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​ចម្លង​អោយ​ក្រុម​កម្ពុជា​ឆ្លង​ទៅ​វគ្គ​១​ភាគ​៤​កាន់តែ​ច្បាស់ ដោយ​ក្រុម​កម្ពុជា​សុំ​ត្រឹមតែ​ស្មើ​ក្រុម​ទី​ម័​រ​ខាងកើត​ក៏​បាន​។

រំលឹក​ថា ស៊ិ​ន សុវណ្ណ​មក​រា មាន​ថ្ងៃនេះ​ដោយសារ​ការ​យក​បងប្រុស​បង្កើត ស៊ិ​ន កក្កដា ជា​គំរូ​ហើយ​គ្រាប់​បាល់​នោះ​គេ​បាន​ចាត់ទុកជា​ការ​ជូនពរ​ឲ្យ​បងប្រុស​បង្កើត​ឆាប់​ជា​ពីរ​បួស ដើម្បី​អាច​មានឱកាស​ចូល​លេង​វិញ​។ នេះ​ជា​គ្រាប់​បាល់​ដំបូង​របស់ ស៊ិ​ន សុវណ្ណ​មក​រា ក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា​៕

ads banner