រដ្ឋបាលរាជធានី៖ស្រឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការជាបណ្តោះ អាសន្នចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ
ភ្នំពេញ៖ ស្រឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ នឹងដាក់ឲ្យដំណើរ ការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ។ នេះបើ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល រាជធានីភ្នំពេញ ដែល AMS ទទួលបាន ។
ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ ឲ្យដំណើរការជាបណ្តោះអាសន្ន ស្រឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមននិងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ដោយ ធ្វើការចម្លង ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧យប់ ជារៀងរាល់ថ្ងៃ ។
ប្រភពដដែលបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមធ្វើដំណើរតាម ស្រឡាងចម្លងនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើ ដង ស្ពាន ព្រះមុនីវង្ស ៕
ដោយៈ ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។