សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងចាត់ទុកថាបានរួមចំណែក​យ៉ាងសកម្ម ក្នុង ការកសាងនិងអភិវឌ្ឍសង្គមជាតិ។

ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេច​បាន​អញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ឆ្នាំ២០២២ របស់ក្រុម​ប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។

«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» គឺជាក្រុមប្រឹក្សាដែលមានព្រះមហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស ។

លោកជំទាវជូប៊ុនអេង ដែលតំណាងឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងប្រធានក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងក្នុងឳកាសនោះថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់​ដឹកនាំ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។

លោកជំទាវ ជូ ប៊ុនអេង បន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំ កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការ​គាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និង​ដាក់​បញ្ចូល ទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។

ក្រសួងកិច្ចការនារីដើម្បីការជួយលើកកម្ពស់យល់ដឹងរបស់ស្ត្រីក្នុងសង្គមបានបើកវគ្គបណ្តុះ បណ្តាលតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលបានផ្តោតលើ ការពង្រឹងតួនាទី ​ស្ត្រីក្នុង ភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ។

យោងតាមលោកស្រី ជូ ប៊ុនអេង រវាងពីឆ្នាំ​២០២០-២០២១, ស្ត្រីចំនួន២ពាន់ ២៣៥ នាក់ នៃ ចំនួនអ្នកចូលរួម សរុប៣៨៧១នាក់ បានចូលរួម​សិក្ខាសាលា វគ្គបណ្តុះ បណ្តាល និងជំ នាញនានាទាំងក្នុង ប្រទេស និងក្រៅប្រទេស»។

ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» តែងតែ​បើកកិច្ចប្រជុំជាទៀងទាត់រៀង រាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាម ដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការ​អនុវត្តរាល់អនុសាសន៍លើការងារ មួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជ រដ្ឋា ភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ ការងារជាអាទិភាពនានារបស់ស្ត្រី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner