លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋគាំទ្រនូវមូលហេតុ ដែលត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា (Video Inside)
អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកគាំ ទ្របក្សសូមបោះ ឆ្នោតជួនគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដែលតែង ជួយយក អាសារអាយុជីវិតប្រជាពលរដ្ឋក្នុង ពេលជួបការលំបាកនិងមានទុក្ខ, និងជាគណបក្សដែល បានដឹកនាំនាវាកម្ពុជាមានសន្តិភាព, ការអភិវឌ្ឍន៍ ប្រទេសនិងចួលរួមបំរើកិច្ចការនានាក្នុង តំបន់និងសកលលោកក្នុងនាមជាប្រទេសអធិបតេយ្យ សើ្មមុខស្មើ មាត់ជាមួយគ្រប់ បណ្តា ប្រទេសលើឆាកអន្តរជាតិ។
ប្រសាសន៍បញ្ជាក់របស់លោកហ៊ុនម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុ ជាថ្នាក់ កណ្តាល បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណៈ កម្មាធិការគណ បក្សសង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នារសៀល ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២២។