រកឃើញបាតុករ២៤នាក់ទៀតឆ្លងកូវីដ១៩ (Video Inside)

អតីតបុគ្គលិកក្រុមហ៊ុន Naga ចំនួន២៤នាក់បន្ថែមទៀតដែលកំពុងធ្វើបាតុកម្មតវ៉ាត្រូវបាន គេរកឃើញមាន​វិជ្ជមានជំងឺកូវីដ១៩ ខណៈអ្នកពាក់ព័ន្ធមួយចំនួនមិនទាន់យកសំណាក អស់នៅឡើយ។​

យោងតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមន, ការេកឃើញអ្នកឆ្លងថ្មី២៤នាក់នេះ គឺក្នុងអំឡុងរយៈពេល២ថ្ងៃរវាងពីថ្ងៃទី១៩ដល់២០កុម្ភៈ ខណៈអ្នកដែល ពាក់ព័ន្ធមួយចំនួនទៀត នៅមិនទាន់មកយកសំណាកអស់នៅ​ឡើយ​ទេ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករ និងអ្នកពាក់​ព័ន្ធ ទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈ ពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាម​វិធានសុខាភិបាល។

មន្ទីរសុខាភិបាល នៅបានអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករដែលមិនទាន់មកយកសំណាក សូមរួសរាន់ មកយកសំណាកកុំបីខានឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner