ក្រសួងសុខាភិបាលជំរុញការយកវ៉ាក់សាំងចុះចាក់ដូសទី៣ ដល់មូលដ្ឋាន (Video Inside)

ក្រសួងសុខាភិបាលបានជំរុញករណីចាក់វ៉ាក់សាំងដូសទី៣ និងបានតម្រូវឱ្យយកវ៉ាក់សាំង ចុះទៅចាក់ដល់ពលរដ្ឋនៅតាមភូមិឃុំក្នុងករណីដែលពលរដ្ឋមិនអាចមកទទួលយកសេវា ចាក់វ៉ាក់សាំងនៅតាមទីក​ន្លែងកំណត់បាន។

ការជំរុញនេះ បានធ្វើឡើងតាមរយៈសេចក្តី ជូនព័ត៌មានមួយនៅថ្ងៃច័ន្ទទី២១កុម្ភៈទន្ទឹមនឹងកម្ពុជាចាប់ផ្តើមមានមនុស្សស្លាប់សាឡើង វិញដោយសារជម្ងឺកូវីដ១៩។ គួរបញ្ជាក់ថាក្រោយភាពស្ងប់ស្ងាត់រយៈពេល៤៦ថ្ងៃកន្លងមក ករណីបាត់បង់ជីវិត បានកើតមានមកវិញ។

ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ការស្លាប់ ដោយសារជ​ម្ងឺកូវីដ១៩មានចំនួន៥នាក់ និងការឆ្លងបានស្ទុះឡើងដល់ច្រើនរយករណី។ សេចក្តីជូនព័ត៌មានក្រសួងសុខាភិបាលថ្ងៃនេះ បានសរសេរថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ សូមធ្វើការក្រើនរំលឹកនិងអំពាវនាវយ៉ាងទទូចសាជាថ្មីម្តងទៀត ដល់កុមារ យុវវ័យនិងប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួច សូម រួសរាន់ចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់គ្នា។

សេចក្តីជួនព័ត៌មានបានជំរុញអ្នកអាណាព្យាបាលនាំកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំទៅចាក់វ់ាក់សាំងនិងការជំរុញចាក់ដូសទី៣ដល់ កុមារអាយុក្រោម១២ឆ្នាំឱ្យបានគ្រប់គ្នាថែមទៀត។ សេចក្តីជួនព័ត៌មានដដែលនៅបាន ជំរុញការបន្ថែមពេលវេលាចាក់វ៉ាក់សាំងថែមទៀតទាំងថ្ងៃសៅរ៍, ថ្ងៃអាទិត្យនិងថ្ងៃឈប់ សំរាកនិងការផ្សព្វផ្សាយ កៀរគរឱ្យប្រជាពលរដ្ឋបានយល់ និងបន្តទទួលបានការចាក់វ៉ាក់ សាំងដូសទី៣, ការចាត់ចែងយកវ៉ាក់សាំងទៅចាក់ដល់ទីតាំងពលរដ្ឋក្នុងភូមិ ឃុំតែម្តងក្នុង ករណីពលរដ្ឋមិនអាចមកទទួលយកសេវាចាក់វ៉ាក់សាំងបាននៅតាមទីកន្លែងដែលកំណត់ នោះ។

ក្រសួងសុខាភិបាលបានថ្លែងថាការចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់គ្នា គឺជាការ រួមចំណែកដើម្បីបង្កើតភាពស៊ាំសម្រាប់បុគ្គល និងសម្រាប់សហគមន៍ក្នុងការការពារកាត់ បន្ថយការវាយលុកធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងចរាចរណ៍យ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner