តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤តិចជាងម្សិលមិញ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ មានចំនួនតិចជាងកាលពីម្សិលមិញ ទន្ទឹម នឹង សេចក្តីអំពាវនាវជម្រុញការចាក់វ៉ាក់សាំងដូសជំរុញ។

យោងតាមក្រសួងសុខាភិបាល ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានចំនួន១ម៉ឺន ៧ពាន់ ៣៣៧ នាក់ ដែលជាតួលេខតិចជាងម្សិលមិញ។ កាលពីម្សិលមិញ តួលេខអ្នកចាក់ វ៉ាក់សាំង ដូសទី៤ មានចំនួន៣ម៉ឺន២ពាន់ ៦៣៦នាក់។ ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ថ្ងៃនេះ មាន ចំនួន២ម៉ឺន ៤១៩នាក់ ដែល ថយចុះចំនួន ១ម៉ឺន ៦៧នាក់។ កាលពីម្សិលមិញ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣មាន ចំនួន ៣ម៉ឺន៤៨៦នាក់។

គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ទើបតែបានសរុបចំនួន ៦លាន ៣២ ម៉ឺន៥ ពាន់ ៦២១នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤រយៈពេល៣៩ថ្ងៃកន្លងមក នេះ ទើប បានចំនួន ៨១ម៉ឺន៣ពាន់ ១៨០នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៨៩,៩៧ ភាគរយហើយ ដែលស្មើ នឹង១៤លាន ៣៩ម៉ឺន ៤ពាន់ ៤៣០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner