សម្តេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បឹង ជើងឯក (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីគ្រោងនឹងអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បឹងជើងឯក នៅថ្ងៃអង្គារនេះដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាពិធីបើកការដ្ឋាន សាងសង់ថ្ងៃទី២២កុម្ភៈ នឹងអញ្ជើញចូលរួមផងដែរដោយឯកអគ្គរាជទូតជប៉ុនលោកមីកាមិ ម៉ាសាហ៊ីរុ ។

ការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា, នៅ​ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣។

ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានថ្លែងថា​ស្ថានីយប្រព្រឹត្តកម្មទឹក​កខ្វក់បឹងជើងឯក នឹងមាន​សមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់បានចំនួន ៥ពាន់ម៉ែត្រគូបក្នុ​ង​មួយថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner