មួយខែមករារកចំណូលពីកៅស៊ូបានជាង៥៤លានដុល្លារ (Video Inside)
កម្ពុជាទទួលចំណូលជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងខែដំបូងឆ្នាំ២០២២នេះ។ របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ, ចំណូលខែដំបូងឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូ មានចំនួន ៥៤លាន៨១ម៉ឺន៩ពាន់៣១៧ដុល្លារ ក្នុងនោះចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន៥៤លាន៦៨ម៉ឺន៣ពាន់៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួ១៣ម៉ឺន៥ពាន់៥៨២ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែមករា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣ម៉ឺន២ពាន់៥២០តោន កើនឡើងចំនួន១ពាន់២៩៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៨៦ម៉ែត្រគូប។
កម្ពុជានៅឆ្នាំ២០២១ បានរកចំណូល បានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ, ក្នុងនោះ ការនាំចេញជ័រកៅស៊ូ ចំនួន៣៦ម៉ឺន៦ពាន់៣០០តោន និងការនាំ ចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕