សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគខ្លះដែលថា កម្ពុជា នឹងជាប់អន្ទាក់បំណុលចិន លើការកសាងកំពង់ផែព្រះសីហនុ តែការពិតអ្នកផ្តល់កម្ចី និងកសាង គឺជប៉ុនវិញទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅអ្នកវិភាគខ្លះដែលថា កម្ពុជា នឹងជាប់អន្ទាក់បំណុលចិន លើការកសាងកំពង់ផែព្រះសីហនុ តែការពិតអ្នកផ្តល់កម្ចី និងកសាង គឺជប៉ុនវិញទេ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម មិតាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនកម្ពុជា ផងដែរ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា មានអ្នកវិភាគខ្លះនិយាយថា កម្ពុជា នឹងជាប់អន្ទាក់បំណុលចិន លើការកសាងកំពង់ផែព្រះសីហនុ ដូចទៅនឹងបំណុលប្រទេសស្រី លង្កាដែលជំពាក់លុយចិន តែសម្តេចថា ការពិត អ្នកផ្តល់កម្ចី និងកសាងគឺជប៉ុនវិញទេ។ សម្តេចតេជោ បានផ្តាំផ្ញើសារត្រឡប់ទៅវិញថា ចឹងទេ សូមអ្នកវិភាគមិនដឹងការពិត ឈប់និយាយបំភាន់ការពិតទៅ ព្រោះការរួមចំណែកកសាង និងផ្តល់ប្រាក់កម្ចីពីជប៉ុនវិញទេ តែវិភាគថា ទៅជាអន្ទាក់បំណុលរបស់ចិនវិញ ។ នេះគឺជាការមួលបង្កាច់ ។

សូមបញ្ជាក់ថា កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ត្រូវបាន សាងសង់ លើកដំបូង នៅ ឆ្នាំ១៩៥៦ ហើយ ចាប់ផ្ដើម បន្ត ប្រតិបត្តិការ អាជីវកម្ម ជា ថ្មី ឡើងវិញ ក្រោយ ឆ្នាំ១៩៧៩ ដោយ ប្រតិបត្តិការ នៅពេលនោះ ផ្ដើមចេញ ពី ទ្រង់ទ្រាយ តូច តាមរយៈ ការប្រើប្រាស់ កម្លាំង កម្មក រ ធនធានមនុស្ស ផ្ទាល់ សម្ភារ បរិក្ខារ និង មធ្យោបាយ គ្រឿងចក្រ ធម្មតា ដើម្បី ធ្វើ ការលើកដាក់ ទំនិញ កុងតេន័រ និង បម្រើឲ្យ ការដឹកជញ្ជូន របស់ខ្លួ ន ។ កំពង់ផែ មានការរីកចម្រើន និង បោះជំហាន ទៅមុខ ឥតឈប់ឈរ និងដើម្បី ដើរ ឲ្យទាន់ បរិមាណ ទំនិញ ដែល បន្ត កើនឡើង ពី ដើម ទសវត្សរ៍ ឆ្នាំ១៩៩០ កំពង់ផែ បានប្រែក្លាយ មធ្យោបាយ ដឹកជញ្ជូន ពី ទំនិញ វេច ខ្ចប់ ទៅ ជា ទំនិញ កុងតេន័រ វិញ ហើយ ដោយ មាន ជំនួយការ ពី រាជរដ្ឋាភិបាល កម្ពុជា និង ទីភ្នាក់ងារ សហប្រតិបត្តិ ការ អន្តរជាតិ ជប៉ុន (JICA) ចំណត ផែ កុងតេន័រ នោះ ត្រូវបាន សាងសង់ ឡើង នៅ ឆ្នាំ២០០២ ។ បច្ចុប្បន្ន កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ គឺជា កំពង់ផែ សមុទ្រ ទឹក ជ្រៅ ដ៏ សំខាន់ របស់កម្ពុជា ដែល មាន ផ្ទៃដី ប្រតិបត្តិ ការប្រមាណ ១២៥ ហិកតា។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១៣,៩ លានដុល្លារដល់កម្ពុជា សម្រាប់រួមចំណែកអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ដែលការផ្លាស់ប្តូរពិធីសារ និងឯកសារបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ (Mikami Masahiro) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner