កូរ៉េខាងជើងប្តេជ្ញាចាប់ដៃចិន ប្រឆាំងនឹងគោលនយោបាយ អរិភាព សហរដ្ឋអាមេរិក

ព្យុងយ៉ាង៖ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន និងរួមគ្នាធ្វើឱ្យខកចិត្តចំពោះ គោលនយោបាយគំរាមកំហែង និងអរិភាពពីសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចេញផ្សាយនៅថ្ងៃអង្គារនេះថា លោកគីមបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយបានធ្វើការអបអរសាទរ ចំពោះ មេដឹកនាំចិនពីការបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដោយជោគជ័យ។ លោក គីម បានបញ្ជាក់ថា កូរ៉េខាងជើង-ចិនកំពុងការពារ និងជំរុញលើកកម្ពស់សង្គមនិយម ស្របពេលធ្វើឲ្យមានការខក ចិត្ត ចំពោះគោលនយោបាយអរិភាព និងគំរាមកំហែងយោធារបស់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈការពង្រឹងកិច្ច សហប្រតិបត្តិការយុទ្ធសាស្ត្រ និងសាមគ្គីភាព។

បន្ថែមលើនេះ មេដឹកនាំកូរ៉េខាងជើងបានកោតសរសើរចំពោះ ព្រឹត្តិការណ៍ កីឡាអូឡាំពិកថា ជាការបង្កើតប្រវត្តិសាស្ត្រ ហើយថា ស្ថិតក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនបានពុះពារ បញ្ហា ប្រឈម គឺវិបត្តិសុខភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក និងការ បង្ខិត បង្ខំរបស់កងកម្លាំងអរិភាព៕
ប្រភព៖ CNA ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner