Man Utd និង Real Madrid កំពុងប្រជែងគ្នាយកអ្នកចាត់ការរូបនេះ ទៅដឹកនាំ
អត្ថបទដោយ៖
ចាន់ វិចិត្រ
យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹបយក្ស នៅ La Liga នឹងចូលរួមប្រជែងជាមួយ Man Utd ដើម្បីយកអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន នៅចុងបញ្ចប់នៃរដូវកាលនេះ ។ ក្រុមអធិរាជស Real Madrid អាចនឹងចូលប្រជែងជាមួយក្រុមបិសាចក្រហម Manchester United ដើម្បីនាំយកលោក Mauricio Pochettino នៅរដូវក្តៅនេះ ។ ស្របពេលដែលលោក Carlo Ancelotti កំពុងដឹកនាំឈរកំពូលតារាង La Liga និង គម្លាត៦ពិន្ទុពី ក្រុមលេខ២ ។


ការប្រជែងនេះក៏ដោយសារ Real បានរងបរាជ័យ ១-០ ក្នុងជើងទី១ នៃការប្រកួត Champions League វគ្គ១៦ ក្រុមចុងក្រោយ ក្រុម Paris Saint-Germain របស់លោក Pochettino កាលពីដើមខែ ។ សូមបញ្ជាក់ថា លោក Pochettino បានដឹកនាំ PSG ឈ្នះ៤៨ប្រកួត ក្នុងចំណោម ៧០ ប្រកួត ក្រោមកិច្ចសន្យា រហូតដល់ឆ្នាំ ២០២៣ ៕ ចាន់ វិចិត្រ




ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។