ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ ឆបោកប្រាក់ជាង ២លានដុល្លារ
ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាល កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅ រសៀល ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បាន បង្ហាញមុខ ជនសង្ស័យ ប្រុស ស្រី ចំនួន ៧ នាក់ ជាប់ ពាក់ព័ន្ធ ករណី ក្លែង ឯកសារ សាធារណៈ ( អត្តសញ្ញាណ សញ្ជាតិ ខ្មែរ , សៀវភៅ គ្រួសារ សៀវភៅ ស្នាក់ នៅ និង វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលវត្ថុ ) ដើម្បី ប្រើប្រាស់ ឆបោក ប្រាក់ ពី ជន រង គ្រោះ ជាង ២ លាន ដុល្លារ នៅ ក្នុង សកម្មភាព ឆបោក ចំនួន ៤ ករណី នៅ អំឡុង ចុងឆ្នាំ ២០២១ និង ដើមឆ្នាំ ២០២២ នៅ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ទាំង ៧នាក់ ត្រូវ បាន កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បង្ក្រាប ចាប់ខ្លួន ជា បន្តបន្ទាប់ នៅ ក្នុង រាជធានី ភ្នំពេញ និង នៅ ខេត្តសៀមរាប កាលពី ថ្ងៃ ទី ១៩ ,២១ និង ថ្ងៃ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ។ ក្នុង នោះ ក៏ បាន ដកហូត វត្ថុ តាង អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ក្លែងក្លាយ ចំនួន ១១ សន្លឹក សៀវភៅ គ្រួសារ ក្លែងក្លាយ ១ ក្បាល សៀវភៅ ស្នាក់ នៅ ១ សន្លឹក សៀវភៅ មូល ប្ប ទា នប ត្រ ១ ក្បាល និង វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ក្លែងក្លាយ ២ សន្លឹក ។
លោក វរសេនីយ៍ឯក ប៊ុ ន សត្យា នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ប្រាប់ ឱ្យ ដឹង ថា កម្លាំង នគរបាល បង្ក្រាប ចាប់ខ្លួន ជនសង្ស័យ ក្នុង សំណុំរឿង ឆបោក និង ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែងក្លាយ បាន សម្រេច នៅពេល នេះ ក្រោយ ពី ជន រង គ្រោះ បាន ប្តឹង មក សមត្ថកិច្ច ។ កម្លាំង សមត្ថកិច្ច អ នុវត្ត តាម បទបញ្ជា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ដែល បាន បញ្ជា ផ្ទាល់ ទៅ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ចុះ ស្រាវជ្រាវ ស៊ើបអង្កេត លើ សំណុំរឿង នេះ និង ឈាន ទៅ បង្ក្រាប ចាប់ខ្លួន ជនសង្ស័យ ចំនួន ៧ នាក់ ជា បន្តបន្ទាប់
១- ឈ្មោះ វ៉ា ន់ សុវត្ថិ ឌី ហៅ ជៀប ជូ ពី ដា រី ភេទ ស្រី អាយុ ៤៨ ឆ្នាំ ប្រកប មុខរបរ គក់ ជេរ ដី ស្នាក់ នៅ ក្នុង បុរី លឹ ម ឈាង ហាក់ ភូមិ គល់ សង្កាត់ កន្ទោក ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។ ២- លាស់ យូ ហៅ បូ វណ្ណៈ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ប្រកប មុខរបរ ទិញ លក់ គោ ស្នាក់ នៅផ្ទះ ជួល ផ្លូវ សហព័ន្ធ រុ ស្សី សង្កាត់ កា កាប ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។ ៣- ងេ ត បាញ ហៅ យម អេ ង ភេទ ស្រី អាយុ ៣៩ ឆ្នាំ គ្មាន មុខរបរ ពិតប្រាកដ រស់នៅ ក្នុងភូមិ ល្អាង ឃុំ ល្អាង ស្រុក ដងទង់ ខេត្តកំពត ។ ៤- ជុំ ភាព ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រកប មុខរបរ ជា ភ្ញាក់ ងារ ផ្តល់ សេវា ប្រាក់ កម្ចី អចល ទ្រព្យ រស់នៅ ក្នុងភូមិ ដ ង្កា សង្កាត់ ដ ង្កា ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ៥-កង ស៊ី ណាត ហៅ សំណាង ភេទ ប្រុស អាយុ ៤២ ឆ្នាំ ប្រកប មុខរបរ គួ ក ជេរ ដី រស់នៅ ផ្ទះ ជួល ក្នុងភូមិ សន្សំ កុសល ២ សង្កាត់ បឹង ទំពន់ ទី ១ ខណ្ឌមានជ័យ ។ ៦-កង ចាន់ ធឿ ន ហៅ ម៉ៅ ឌឿ ន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ប្រកប មុខរបរ បើកបរ គ្រឿងចក្រ រស់នៅ បន្ទប់ ជួល ក្នុងភូមិ សន្សំ កុសល ២ សង្កាត់ បឹង ទំពន់ ទី ១ ខណ្ឌមានជ័យ ។ និង៧-ហេង ស ម្ភ ស្ស ហៅ យូ ស្រី មុំ ភេទ ស្រី អាយុ ៣១ ឆ្នាំ គ្មាន មុខរបរ ពិតប្រាកដ រស់នៅ ក្នុងភូមិ កណ្តាល ក្រោម ឃុំ បន្ទាយដែក ស្រុក កៀន ស្វាយ ខេត្តកណ្តាល។
លោកនាយ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ប្រាប់ ឱ្យ ដឹង ទៀត ថា ជនសង្ស័យ ខាងលើ បាន នាំ គ្នា ឃុបឃិត ទៅ ធ្វើ សៀវភៅ ស្នាក់ នៅ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ហើយ ធ្វើ ប្លង់ ដី ក្លែងក្លាយ ដើម្បី ទៅ ឆបោក ខ្ចីប្រាក់ ពី ជន រង គ្រោះ ឈ្មោះ កាំ ង ណៃ យូរ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ចំនួន ៥០ ម៉ឺន ដុល្លារ ប៉ុន្តែ នៅ ខណៈនោះ កម្លាំង សមត្ថកិច្ច ក៏ បាន ចាប់ខ្លួន ជនសង្ស័យ ៣ នាក់ បន្ទាប់ មក ក៏ ឈាន ទៅ ចាប់ ឃាត់ខ្លួន ជនសង្ស័យ ៤ នាក់ ជា បន្តបន្ទាប់ ទៀត ។
លោក វរសេនីយ៍ឯក ប៊ុ ន សត្យា នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បន្ត ឱ្យ ដឹង ទៀត ថា ជនសង្ស័យ បាន ធ្វើ ប្លង់ ដី ក្លែងក្លាយ ដោយ យក ប្លង់ ដី របស់ អ្នក ដទៃ យក មក ធ្វើ ប្លង់ ដី ផ្ទាល់ខ្លួន កាត់ត ភ្ជាប់ រូបថត របស់ ខ្លួន សកម្មភាព នេះ បាន ឆបោក ចំនួន ៤ករណី ៖ ករណី ទី ១- ឆបោក ប្រាក់ ៥០ ម៉ឺន ដុល្លារ ប្រព្រឹត្ត នៅ សង្កាត់ ទឹកល្អក់ ២ ខណ្ឌទួលគោក កាលពី ថ្ងៃ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ករណី ទី ២- ឆបោក ប្រាក់ ចំនួន ៥០ ម៉ឺន ដុល្លារ ប្រព្រឹត្ត នៅ សង្កាត់ ទឹកល្អក់ ២ ខណ្ឌទួលគោក កាលពី ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ។ ករណី ទី ៣- ឆបោក ប្រាក់ ៨០ ម៉ឺន ដុល្លារ ប្រព្រឹត្ត នៅ សង្កាត់ ទួល ទំពូង ១ ខណ្ឌចំការមន កាលពី ថ្ងៃ ទី ០៦ ខែមករា ឆ្នាំ ២០២២ ។ ករណី ទី ៤- ឆបោក ប្រាក់ ៤០ ម៉ឺន ដុល្លារ ប្រព្រឹត្ត នៅ សង្កាត់ ទួល ទំពូង ១ ខណ្ឌចំការមន កាលពី ថ្ងៃ ទី ១៥ ខែមករា ឆ្នាំ ២០២២ ។
បច្ចុប្បន្ន ជនសង្ស័យ ក្រោយ ពី សមត្ថកិច្ច សួរនាំ រួច ហើយនៅ រសៀល ថ្ងៃ ដដែល ត្រូវ បាន កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចាប់ បញ្ជូន ទៅ តុលាការ ដើម្បីចាត់ការបន្ត តាម នីតិវិធី៕ ដោយ ឆៃហួត និងប៊ុនធី





