តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសបានបន្តកើនជាង៩០ភាគរយ (Video Inside)

មន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវពលរដ្ឋបន្ថែមទៀតនៅថ្ងៃទី២៥កុម្ភៈនេះ ជុំវិញ ការកាត់បន្ថយការ ជួបជុំមនុស្សច្រើន និងការជំរុញបន្តអនុវត្តបន្ថែមទៀតនូវវិធានការ ៣កុំ និងការពារ។

សេចក្តីអំពាវនាវរបស់់លោក ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើឡើងទន្ទឹមនឹងការ ចម្លងដ៏លឿនរបស់វីរុសអូមីក្រុង ដែលមិនទាន់បានរយៈពេល ២ខែផងនោះ តួលេខឆ្លងអូមី ក្រុងក្នុងប្រទេសកម្ពុជានេះ មានជាង៧ពាន់៣០០ករណីទៅហើយ។

តួលេខអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសបង្កាការឆ្លងកូវីដ១៩ បានកើនដល់៩០,៥៣ ភាគរយ ហើយ ក្រោយការបើ យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុពី៣ទៅ៥ឆ្នាំ បានរយៈពេល ៣ថ្ងៃកន្លងមកនេះទៀត ។

រយៈពេល៣ថ្ងៃ មកនេះ ការចាក់វ៉ាក់សាំង លើកុមារអាយុក្រោម ៥ឆ្នាំបានចំនួន ៦ម៉ឺន ៤ពាន់ ៩០២នាក់។ នៅថ្ងៃនេះផងដែរ, តួលេខអ្នក ចាក់វ៉ាក់សាំងដូស ទី៣ ក៏កាន់តែមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

យោងតាមក្រសួងសុខាភិបាល ក្នុង រយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នកចាក់វ៉ាក់សាំងវ៉ាក់សាំងដូសទី៣ មានចំនួន១៤ម៉ឺន ៧ពាន់ ១៣៩នាក់ ដែលកើនឡើងចំនួន ៣ម៉ឺន៣ពាន់ ៤២៨នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៦លាន ៧៣ម៉ឺន ៦ពាន់ ១៣២នាក់ ។

ដោយឡែកចំពោះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នោះវិញ មានចំនួន១ម៉ឺន ៣ពាន់ ៦៨៨នាក់ ដែលជាតួ លេខចាក់តិចជាងម្សិលមិញ។ កាលពីម្សិលមិញ តួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ១ម៉ឺន ៦ពាន់ ១៥៦នាក់។ តួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៤ រយៈពេល៤៣ថ្ងៃកន្លងមកនេះ ទើបបានចំនួន ៨៨ម៉ឺន ៨ពាន់ ៥៨៣នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិត ត្រឹមថ្ងៃ នេះ បានសម្រេចចំនួន ១៤លាន ៤៨ម៉ឺន ៥ពាន់ ១២៥នាក់ ដែលស្មើ នឹង៩០,៥៣ ភាគរយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner