គជបផ្សព្វផ្សាយឯកសារពាក់ព័ន្ធមុនដំណើរការបោះឆ្នោតមកដល់រយៈពេល១០០ថ្ងៃ (Video Inside)

ឯកសារផ្សព្វផ្សាយមួយចំនួន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន សម្រេចលើខ្លឹមសារចេញផ្សាយ នៅមុនដំណើរការបោះឆ្នោតឃុំនិងសង្កាត់គ្រោងនឹងមក ដល់រយៈពេល១០០ថ្ងៃទៅមុខទៀតនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គជប  ឯកសារដែលបានសម្រេចកាលពីថ្ងៃទី២៤កុម្ភៈនោះ រួមមាន៖ សៀវភៅណែនាំគណៈកម្ម ការ ការិយាល័យបោះឆ្នោត និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត, ទម្រង់ព្រឹត្តិបត្រ ព័ត៌មាន គ.ជ.ប , ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្ស, ទម្រង់ខិត្តប័ណ្ណស្តីពី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត, សៀវភៅសម្រាប់អ្នកបោះឆ្នោត,  ខិត្តប័ណ្ណ ស្តី ពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត, ស្ទិកគ័រ (sticker) ស្តីពីកាលបរិច្ឆេទនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងកញ្ចប់ Press Kits ។

កម្ពុជានឹងរៀបចំការបោះឆ្នោតឃុំនិងសង្កាត់ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនាឆ្នាំ ២០២២ខាងមុខនេះ ដែលនឹងមកដល់រយៈពេល១០០ថ្ងៃទៅមុខទៀតគិតត្រឹមថ្ងៃទី២៥កុម្ភៈ នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner