មន្ទីរពេទ្យមិតុ្តភាពកម្ពុជាចិនត្បូងឃ្មុំតម្លៃ៥០លានដុល្លារគ្រោងសម្ពោធដើមខែមីនា (Video Inside)

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃ៥០លានដុល្លារ និងសាលាបឋមសិក្សា-វិទ្យាល័យ តេជោសែនត្បូងឃ្មុំ គ្រោងនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមីនាខាងមុខ នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក យូ ស៊ុនឡុង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងដែលត្រៀម សម្ពោធខាងមុខនេះ ដែលស្ថិតក្នុងឃុំស្រឡប់នៃស្រុកត្បូងឃ្មុំ។ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត អេក ឃាង បានថ្លែងថា មន្ទីរ ពេទ្យនៃជំនួយរបស់ប្រទេសចិននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

មន្ទីរពេទ្យ៥ជាន់ កម្ពស់២៤ម៉ែត្រនេះ គឺជាមន្ទីរពេទ្យដែលបានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុប ចំនួន៣០០គ្រែ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់ និងមន្ទីរពេទ្យនេះទៀត គឺជាជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ សម្រាប់បំរើពលរដដ្ឋក្នុងខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner