ឆេះផ្ទះមួយខ្នងនៅសៀមរាប (Video Inside)
អគ្គិភ័យមួយបានកើតឡើងនៅក្នុងខេត្តសៀមរាប ដោយបានឆាបឆេះផ្ទះពលរដ្ឋ ១ខ្នង។ ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លោកវរសេនីយ៍ឯក ឌុត ខុន បានថ្លែងថា ហេតុការណ៍ឆេះនេះ បានកើតឡើងនៅវេលាម៉ោង ៨កន្លះព្រឹក ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំរើល នៃស្រុកពួក ខណៈម្ចាស់ផ្ទះ បានអុជភ្លើងធូប និងទៀន ចោលនៅកន្លែងអាសនៈ ខាងក្រោមផ្ទះ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យ ប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ទេ ប៉ុន្តែបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ដែលគិតជាទឹកប្រាក់ប្រហែលចំនួន ៣ម៉ឺន៤ពាន់៥០០ ដុល្លារ។ លោកស្នងការរងនគរបាល បានថ្លែងថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង និង ប្រើ ម៉ូទ័របូមទឹក បាញ់ជំនួយផង ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ១០កន្លះព្រឹកថ្ងៃ ដដែលនេះ។