ដំឡូងមីស្ងួតកម្ពុជាគ្រោងនាំចេញទៅទីផ្សារចិនចាប់ពីខែមីនាទៅ (Video Inside)
ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន ៤០ម៉ឺនតោន គ្រោងនឹងត្រូវនាំចេញទៅកាន់ប្រទេសចិន នៅខែក្រោយនេះ។ សេចក្តីរាយការណ៍ជុំវិញការនាំដំឡូងមីស្ងួតរបស់កម្ពុជាចូលក្នុងទី ផ្សារ នៃប្រទេសចិនេះ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាមួយថ្ងៃទី២៤កុម្ភៈ ស្តីពីកិច្ចសហប្រតិបត្តិ ការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរ ពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាម រយៈប្រ ព័ន្ធវីដេអូពីចម្ងាយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ ប្រាប់អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី លោកឡាន ទៀនលី ថាដំឡូងមី ស្ងួត កម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
លោករដ្ឋមន្រ្តី លោក ប៉ាន សូរស័ក្តិ បានសំណូមពរដល់ អភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួត កម្ពុជា ទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំ អនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពល ផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចក្នុងឆ្នាំ២០២១ ត្រូវគេរាយការណ៍ថាបាន ជាង១១ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។