រថយន្តកាមរីហាយប្រីត ពាក់ស្លាកលេខ នគរបាល 2-5108 បុកខឿនស្ពានជ្រោយចង្វារ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖  បុរសម្នាក់បានបើករថយន្តកាមរីហាយប្រីត  មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហេីយជ្រុលទៅបុកខឿនស្ពានជ្រោយចង្វារ បណ្ដាលឲ្យរថយន្តដាច់កង់ម្ខាងទៅមុខលែងរួច  សំណាងល្អ មិនប៉ះពាល់ដល់អ្នកបេីកបរនិងអ្នកដំណេីរតាមផ្លូវ  ។ 

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០  និង៣០នាទីយប់ថ្ងៃសុក្រ  ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២  ស្ថិតនៅចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក  កាមរីហាយប្រីត  ពណ៌ស  ពាក់ស្លាកលេខ  នគរបាល 2-5108 ធ្វើដំណើរទិសដៅពីលិចទៅកើតល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកខឿនស្ពានជ្រោយចង្វារពេញទំហឹងបណ្ដាលឲ្យខូចខាតខឿនជាច្រេីនផងដែរ តែរថយន្តបង្កបានដាច់កង់ម្ខាងទៅមុខលែងរួច  សំណាងល្អមិនមានអ្នករបួស។ 

  ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន  បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រងចាំដោះស្រាយនៅពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner