បារាំងផ្តល់ជំនួយជាង ៣០០លានដុល្លារជួយអ៊ុយក្រែន

ប៉ារីស៖ បារាំងនឹងផ្តល់ជំនួយតម្លៃ ៣០០លានអឺរ៉ូ ស្មើនឹង ៣៣៧.៥៦លានដុល្លារអាមេរិកជួយទៅប្រទេសអ៊ុយក្រែន។ នេះបើតាមប្រធានាធិបតីបារាំង មែននូអែល ម៉ាក្រុង (Emmanuel Macron)ប្រកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈ។

ការប្រកាសនេះបានធ្វើឡើង តាមរយៈលិខិតរបស់លោក ប្រធានាធិបតី ជូនសភាជាតិបារាំង ដោយលោក Emmanuel Macron បានសង្កត់ធ្ងន់ពីការជួយរបស់ បារាំង សម្រាប់អ៊ុយក្រែន។

លោកម៉ាក្រុងក៏បានលើកឡើងដែរថា សហគមន៍ អឺរ៉ុប ត្រូវតែក្លាយជាតំបន់កាន់តែខ្លាំងថែមទៀត លើវិស័យថាមពល បច្ចេកវិទ្យា និងយោធា ។លោកបន្ថែមថា វិធានការនានត្រូវតែ ដាក់ចេញដើម្បីការពារពលរដ្ឋបារាំងនិងក្រុមហ៊ុនបារាំង។ ត្រង់ ចំណុចនេះ គិតត្រឹមថ្ងៃសុក្រ ទី២៥ កុម្ភៈ មន្ត្រីរដ្ឋាភិបាល បារាំងថា ក្រោមទណ្ឌកម្មរបស់អឺរ៉ុប ទ្រព្យសម្បត្តិនានា របស់ អ្នកវិនិយោគនិងអ្នកនយោបាយរុស្ស៊ី លើទឹកដីបារាំង នឹង ត្រូវបាន ដឹងច្បាស់ និងបង្កក៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner