រុស្ស៊ីប្រើ “សង្គ្រាមកូនកាត់?”

អត្ថបទដោយ៖
AMS OneMinute

មុននឹងសម្រេចចិត្តធ្វើសង្គ្រាមលុកលុយចូលអ៊ុយក្រែន លោក Putin បានថ្លែងថា “រុស្សីមិនអាចមានអារម្មណ៍ថាមានសុវត្ថិភាព អាចអភិវឌ្ឍប្រទេសបាន ជាមួយការគំរាមកំហែងឥតឈប់ឈរដែលផុសចេញពីទឹកដីអ៊ុយក្រែនសម័យទំនើបនោះទេ”។

លោក Putin ក៏បានដាក់ឱសានវាទទៅអ៊ុយក្រែន ដើម្បី បញ្ចៀស សង្គ្រាម៖ ដកសេចក្តីប្រាថ្នាចង់ចូលណាតូ និងប្រកាសអព្យាក្រឹត; គ្មានយោធា និងឈប់ទទួលអាវុធពីលោកខាងលិច…។

ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាបានប្រើ “សង្គ្រាមកូនកាត់ = Hybrid Warfare” ដោយបញ្ចូលគ្នារវាង “កំលាំងយោធា និងសង្គ្រាមអ៊ីនធឺណិត” ដើម្បីកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងរបស់អ៊ុយក្រែនមិនឱ្យបញ្ជាបាន (Distributed Denial of Service – DDoS)។ ទីក្រុងមូស្គូបានបដិសេធថាខ្លួនមិនបានប្រើការវាយប្រហារដោយ DDoS ទេ។

ដោយឡែកអាមេរិកកំពុងតែវិលក្បុងជាមួយសម្ព័ន្ធមិត្ត និងកំពុងស្វែងរកបន្ថែមនូវការគាំទ្រពីប្រទេសធំៗដទៃទៀត។ លោក Biden ត្រូវបានផ្តល់យោបល់ឱ្យប្រើសង្រ្គាមអ៊ីនធឺណិតដើម្បីបង្អាក់សមត្ថភាពរបស់រុស្ស៊ី ក្នុងនោះមានការរំខានដល់ការតភ្ជាប់អ៊ីនធឺណិតនៅទូទាំងរុស្ស៊ី ការបិទថាមពលអគ្គិសនី និងការរំខានដល់ការប្តូរផ្លូវដែក។

✍🏽-ពុយ គា

ads banner