រុស្ស៊ីត្រៀមជម្លៀសប្រជាជនខ្លួនចេញពីអឺរ៉ុប

ម៉ូស្គូ៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូប្រកាសថា រុស្ស៊ីកំពុងធ្វើការលើផែនការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទ្វីបអឺរ៉ុប បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ ចំពេលមានជម្លោះយោធារវាងរុស្ស៊ី-អ៊ុយក្រែន ។

ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ និងទីភ្នាក់ងារទេសចរណ៍សហព័ន្ធរបស់រុស្ស៊ី នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយក្រសួងការបរទេសរុស្ស៊ី ដើម្បីជម្លៀសប្រជាជនរុស្ស៊ីចេញពីបណ្តាប្រទេសអឺរ៉ុប ខណៈពួកគេ (អឺរ៉ុប) បន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយកាត់ផ្តាច់យន្តហោះរុស្ស៊ីចេញពីដែនអាកាសរបស់ពួកគេ។ ការងារដើម្បីរៀបចំការជម្លៀសពលរដ្ឋរុស្ស៊ីចេញពីបណ្តាប្រទេសអឺរ៉ុប កំពុងត្រូវបានអនុវត្តដោយទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ រួមជាមួយក្រសួងការបរទេសរុស្ស៊ី និងទីភ្នាក់ងារទេសចរណ៍សហព័ន្ធ។

ទន្ទឹមនេះ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេចំពោះអ្នកដំណើរ និងបញ្ជូនពួកគេទៅផ្ទះវិញ ស្របតាមវិធីសាស្រ្តដែលអាចបត់បែនបាន និងការសម្រេចចិត្តប្រកបដោយភាពស្ថាបនារបស់អាជ្ញាធរអាកាសចរណ៍នៃប្រទេសអឺរ៉ុបលើបញ្ហានេះ។ ទីភ្នាក់ងារទាំងនោះក៏បានណែនាំប្រជាជនរុស្ស៊ីនៅអឺរ៉ុបឱ្យចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទជំនួយការបរទេសរបស់ក្រសួងការបរទេសរុស្ស៊ីផងដែរ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner