ឯកឧត្តមម៉ៅ ធនិនអភិបាលខេត្តបានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុង ៤គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងស្រុកដងទង់ ខេត្តកំពត

ដោយមើលឃើញពីការលំបាក និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូននូវផ្លូវក្រាលកៅស៊ូមួយខ្សែមានប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុងមួយខ្សែទៀតមានប្រវែង ៤គីឡូម៉ែត្រ ផ្លូវទាំងពីរខ្សែនេះជាផ្លូវអន្តរឃុំ ឆ្លងកាត់ឃុំចំនួន ៤ ស្មើ ៨ភូមិក្នុងស្រុកដងទង់នៅខេត្តកំពត ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០២២ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីពីថ្នាក់ដឹកនាំ អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា  ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែរួមការយប់ចិត្តទុកដាក់ដោះស្រាយបញ្ហាសំណូមពរបញ្ហាលំបាក បញ្ហាតម្រូវការ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យបានកាន់តែរីកចំរើនប្រសើរទ្បើងជាបន្តបន្ទាប់។

អភិបាលខេត្ត បញ្ជាក់ថា សមិទ្ធផលសង្គមនានា ក៏ដូចជាផ្លូវទាំងពីរខ្សែដែលធ្វើពិធីបើកការដ្ឋានសាងសង់ នាពេលនេះ គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបអាចមានឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយសន្តិភាពនោះទៀតសោតគឺបានមកដោយការលំបាកពីការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកមកជូនជាតិនិងប្រជាជន ដោយយកជីវិតទៅប្តូរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងប្រជាជន មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើននិងការរស់នៅប្រកបដោយសុខដុមរមនា។  ដូច្នេះយើងជាប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាតំលៃនៃសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែង តទៅមុខទៀត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមឲ្យដឹងទៀតថា ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងនេះ គឺជាអំណោយចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃស្រុកដងទង់នេះ ហើយផ្លូវនេះនឹងអាចជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាងាយស្រួលក្នុងការដឹកជញ្ជូននូវ ផលិតផល កសិផល របស់បងប្អូនទៅលក់ដូរតាមទីផ្សារ និងទៅកាន់បណ្តាស្រុកផ្សេងៗផងដែរ ។

ឯកឧត្តមខេត្ត បានជំរុញដល់ក្រុមហ៊ុនដែលទទួលការសាងសង់ផ្លូវនេះ ឱ្យខិតខំធ្វើយ៉ាងណាសាងសង់ឱ្យបានឆាប់បំផុត។ចំណែកឯងបងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលផលប្រើប្រាស់ លើផ្លូវទាំងពីរនេះ សូមចូលរួមសហការធ្វើយ៉ាងណាថែទាំប្រើប្រាស់ឱ្យបានយូរអង្វែងតទៅមុខទៀត ។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ក៏មិនត្រូវភ្លេចខ្លួនពីការការពារជំងឺកូវីដ-១៩ផងដែរ ព្រោះជំងឺនេះមិនទាន់សាមរលាប ពីពិភពលោកនៅឡើយ គឺយើងត្រូវអនុវត្តន៍ឱ្យបានជាប្រចាំនូវវិធានសុវត្តិភាពសុខាភិបាល ៣កុំ ៣ការពារ និងត្រូវនាំកូនចៅ ដែលមានអាយុចាប់ពី ៣ ឆ្នាំឡើង នឹងខ្លួនឯងផ្ទាល់ ដែលត្រូវចាក់ដុសជំរុញនៃការចាក់វ៉ាក់សាំងការពារជំងឺដ៏កាចសាហាវនេះឱ្យបានគ្រប់ៗគ្នា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner