បីខែ៖ពលរដ្ឋថៃចាយជាង២,៤ពាន់លានដុល្លារលើស្រានិង បារី

បាងកក៖ ពលរដ្ឋថៃបានចំណាយថវិកាជាង ២.៤០០លាន ដុល្លារអាមេរិកលើបារីនិងស្រា ក្នុងរយៈពេលបីខែ។ ការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិរបស់ ថៃ (NESDC) បានឲ្យដឹងនាថ្ងៃទី២៨ ខែកុម្ភៈ ២០២២ នេះថា ប្រជាពលរដ្ឋថៃបានចំណាយថវិកា ៧៨.៥៤២ពាន់ លានបាត ឬ ជាង២.៤០០លានដុល្លារ ក្នុងត្រីមាសទី៤នៃឆ្នាំ ២០២១ សម្រាប់ការទិញស្រានិងបារី ពោលគឺកើនឡើង ខ្លាំង ជាងឆ្នាំមុន។

លោកស្រី Jinanggoon Rojananan អគ្គនាយករងនៃ NESDC បានឲ្យដឹងថា បើធៀបនឹង ត្រីមាសទី៤នៃឆ្នាំ ២០២០ កើនឡើង ០,១ភាគរយ។

កំណើនចំណាយលើស្រានិងបារី ត្រូវបានបង្ហាញ ក្នុងពេល មាន ការបន្ធូរបន្ថយវិធានការរឹតបន្តឹងទប់ស្កាត់កូវីដ ដែលនឹង អនុញ្ញាតឲ្យភោជនីយដ្ឋានលក់គ្រឿងស្រវឹងឡើងវិញ ចាប់ពី ថ្ងៃទី១ ធ្នូ ២០២១មក៕
ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner