អ្នកនាំពាក្យក្រសួងការបរទេសជូនព័ត៌មានបន្ថែមអំពីស្ថានភាពពលរដ្ឋខ្មែរដែលរស់នៅប្រទេសអ៊ុយក្រែន
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មានបន្ថែមទាក់ទងនឹងស្ថានភាពរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន។

ក្នុងសារអេឡិចត្រូនិក ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថាបន្ថែមលើព័ត៌មានដែលបានជម្រាបជូនកាលពីថ្ងៃទី២៥ កុម្ភៈ ហើយនឹងព្រឹក និងរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ខ្ញុំសូមជម្រាបជូនថា ស្ថានទូតយើងប្រចាំនៅប្រទេសរុស្ស៊ី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន២៣នាក់ ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ នៅប្រទេសអ៊ុយក្រែន។ ឯកឧត្តមបន្តថា “តាមព័ត៌មានដែលស្ថានទូតទទួលបាននៅថ្ងៃទី២៧ កុម្ភៈ ពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ។ ពួកគាត់ក៏បានឱ្យដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី១៨ឆ្នាំ ទៅ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស”៕
ដោយ៖ពលជ័យ