ថ្ងៃទី១ខែមីនា៖នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៥៦៥គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំ ពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និង ផាក ពិន័យយានយន្តសរុបចំនួន ៥៦៥គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៤៧៧គ្រឿង និងរថយន្ត ៨៨គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា បទល្មើសដែលត្រូវ បានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ប្រើទូរស័ព្ទ គ្មាន ស្លាកលេខ ស្រវឹង និងល្មើសសញ្ញាជាដើម។ ដោយឡែក រថយន្តគឺ ល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ខ្សែក្រវាត់ ឆៀក និងទូរស័ព្ទជាដើម។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១ ខែមីនានេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួនប្រាំពីរលើក ក្នុងនោះ ស្លាប់ចំនួនប្រាំមួយនាក់ របួសប្រាំពីរនាក់ (របួសធ្ងន់ ០៤នាក់)។

រយៈពេល៦០ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦០៦ លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣៤៤នាក់ របួស ៨០៩នាក់ (របួសធ្ងន់ ៥៣០នាក់) ៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner